[English below]

ថ្ងៃ ចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា​​ ឆ្នាំ២០១៨​​ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានចូលរួមចំណែកផ្តល់នូវអណ្តូងទឹកស្នប់ចំនួន ២ និងបានចូលរួមសម្ភោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)ឯកឧត្តម ម៉ាន់ ឈឿន លេខាធិការ និងលោកជំទាវ មុំ សណ្តាប់ សមាជិក ដោយមានការចូលរួមពីអភិបាលរងខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ អាជ្ញាធរ ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ កម្មវិធីនេះផងដែរបានប្រព្រឹត្តិទៅពីរពេល៖

*ទីតាំងទី ១ ពេលព្រឹកម៉ោង ៨:៣០ នៅសាលាបុណ្យ ភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

*ទីតាំងទី ២ ពេលរសៀលម៉ោង ១៤:៣០ នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង អន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

On Monday 2nd of July, 2018, Mekong Dialogue Institute participated inauguration ceremonies of 2 Water Wells which presided over by H.E Chea Cheth, Head of Member of senator group of location 1(Phnom Penh), H.E Mann Chhoeurn, Secretary and H.E Mom Sandap, Member. The ceremonies were also attended by Chief Deputy of the District, Committee of Commune, Chief of Commune, authorities, people and students. The ceremonies were held in 2 locations:

  • At 8:30 in the morning, in Tropeung Trop village, Beung Thom Commune, Por Sen Chey District, Phnom Penh
  • At 2:30 in the afternoon, in Neak Oukha Moha Pheakdey Hun Neang Primary School Anlong Kangan, Anlong Kangan Village, Khmuonh Commune, Sen Sok District, Phnom Penh