កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំកម្មវិធី «អាស៊ានឆ្ពោះទៅកាន់ស្ថេរភាពក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម» ឬ ASEAN Toward Regional Stability Through Social Media ដែលហៅកាត់ថា​ ​ASEANCon និងបានប្រព្រឹត្តទៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការ កម្ពុជា~កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង០៨:00 ព្រឹក ដល់ ០៤:00 ល្ងាច ដោយមានការអញ្ជើញ ចូលរួមពីសិស្សនិស្សិត មន្រ្តីរាជការ មន្រ្តីអង្គការ អ្នកកាសែតទាំង ក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជាង ៤៧០ នាក់។

កម្មវិធីនេះមានគោលបំណងបង្កើតជាវេទិកាសម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមមកពីប្រទេសជាសមាជិកអាស៊ានអាចពិភាក្សានិងចែករំលែកព័ត៌មាន ព្រមទាំង បង្កើនការយល់ដឹង និង ចំណេះដឹងអំពីតួនាទីនៃសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងតំបន់អាស៊ាន។មិនតែប៉ុណ្ណោះកម្មវិធីមានគោលបំណងផ្ដល់ការយល់ដឹងដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ឲ្យមានទំនួលខុសត្រូវទៅលើឥទ្ធិពលដែលពួកគេមាន និង ដើម្បី លើកកម្ពស់សន្ដិភាព សាមគ្គីភាព និង ភាពសុខដុមរមនាតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

ASEANCon មានវេទិកាពិភាក្សាចំនួន ២ ដែលមានការចូលរួមពីសាស្រ្តាចារ្យផ្នែកតំបន់អាស៊ាន និង អ្នកជំនាញផ្នែកសារព័ត៌មានជាតិនិងអន្តរជាតិ។ ប្រធានបទពិភាក្សាទីមួយគឺ «ការកសាងសន្តិភាពនិងការទាក់ទង» ដែលបានចូលរួមដោយ លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ​ប្រធានដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អ៊ុង រដ្ឋសូរិន អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នៃក្រសួងយុត្តិធម៌ កញ្ញា Kim So-Hyun អ្នកសារព័ត៌មានអញ្ជើញមកពីប្រទេសកូរ៉េខាងត្បូង និងលោកបណ្ឌិត Vo Xuan Vinh អគ្គនាយករងវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនៃប្រទេសវៀតណាម។​

ប្រធានបទពិភាក្សាទីពីរគឺ «ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយទំនួលខុសត្រូវ» ដែលចូលរួមដោយ កញ្ញា ខាធឺរីន វី ហារីអ្នកសរសេរប្លុក ស្ថាបនិកនៃ A Dose of Cath និង អ្នកសារព័ត៌មានរបស់ AsiaLIFE។​ លោក ឆាយ សុផល សាស្រ្តាចារ្យផ្នែកសារព័ត៌មាននិងទំនាក់ទំនង និង លោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាសារព័ត៌មានជាតិនៃប្រទេសថៃ។

លើសពីនេះទៅទៀត ASEACon ក៏មានការធ្វើបទបង្ហាញរបស់លោក កៃ គឹមសុង ដែលជាប្រធាននាយកប្រតិបត្តិនៃកាសែត Khmer Times អំពីប្រធានបទ «បញ្ហាប្រឈមនៃការរាយការណ៍ព័ត៌មាននៅក្នុងសតវត្សរ៍ទី ២១» ផងដែរ។

ចុងក្រោយកម្មវិធីមានការធ្វើបទបង្ហាញអំពីសំណេររបស់សិស្សនិស្សិតឆ្នើមចំនួន៣រូបដែលបានចូលរួមកម្មវិធីប្រឡងសំណេរក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយចូលរួមចំណែកចំពោះសន្ដិភាពនិងស្ថេរភាពនៅក្នុងតំបន់អាស៊ាន»​ និង មានការប្រគល់រង្វាន់ជូនដល់ជ័យលាភីទាំង៣រូប។ ជ័យលាភីសំណេរឆ្នើមលេខ១ បានទៅលើលោក ស៊ិន ពីងហុង ជ័យលាភីលេខ២ គឺ លោក ម៉ម សិទ្ធិសំណាង និង ជ័យលាភីលេខ៣ បានទៅលើ លោក នាក់ ពិសិដ្ឋ។

អង្គការវិទ្សាស្ថានសន្ទនាមេគង្គ ជាអង្គការមិនរកប្រាក់ចំណេញដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីលើកកម្ពស់សន្តិភាព និង រួមចំណែកដល់ការរួមរស់ដោយសន្តិភាពនៃអ្នកកាន់សាសនា វប្បធម៌ និង ជាតិសាសន៍ខុសគ្នា។ យើងលើកកម្ពស់ការអប់រំ ការពិភាក្សា ការផ្លាស់ប្តូរគំនិតនិងទស្សនៈផ្សេងៗគ្នាតាមដែលអាចធ្វើទៅបាននៅក្នុងសកម្មភាពរបស់យើងដូចជាកម្មវិធីសិក្សា កម្មវិធីចូលរួមក្នុងសង្គម កម្មវិធីសិក្សា និងកម្មវិធីវប្បធម៌ផ្សេងៗ។

PRESS RELEASE

MEDIA FORUM

ASEAN Toward Regional Stability Through Social Media

On September 1, 2018, Mekong Dialogue Institute hosted a Regional Media Conference: “ASEAN Toward Regional Stability Through Social Media” also known as ASEANCon which was held at Cambodia-Korea Cooperation Center (CKCC) of Royal University of Phnom Penh from 08:00 am to 04:00 pm with 470 participants who are students, government officials, NGO officers and journalists in Cambodia.

ASEANCon aims to create a platform for social media professionals from the ASEAN Member Countries to discuss and share knowledge, raising awareness and understanding of the role of media and social media in the region, to provide insight to all users of social media about responsibility that they can influence, and to promote peace, unity, harmony, through the use of social media.

ASEANCon consists of 2 panel discussions participated by local and international media practitioners. The first panel discussion topic is “Peace building and Connectivity”, which will be participated by: H.E. Neak Chandarith, Head of Department of International Studies, from Royal University of Phnom Penh, Mr. Ung Radsorin, Deputy Director of International Relations and Development Partners Department from Ministry of Justice, Miss. Kim So-Hyun, South Korean News Reporter and Dr. Vo Xuan Vinh, Deputy Director General of Institute for Southeast Asia Studies, Vietnam Academy for Social Sciences.

The second Panel Discussion topic is “Responsible Use of Social Media”, participated by: Miss Catherine V. Harry, Facebook influencer and founder of “A Dose of Cath”, Mr. Chhay Sophal, media and communication expert and professor, and Mr. Chavarong Limpattamapanee, Chairman of the National Press Council of Thailand.

On top of that, ASEACon also has 1 lecture delivered by Mr. Kay Kimsong, COO of Khmer Times, on the topic of “Challenge of News Reporting in the 21st Century”.

Last but not least, top 3 student essays under the topic of “Social Media Contribution to Peace and Stability in the ASEAN Region” were presented and awarded as well. The 1st Place winner is Mr. Sin Pinghong, the 2nd Place winner is Mr. Mam Sithsamnang and the 3rd Place winner is Mr. Neak Piseth.

Mekong Dialogue Institute (MDI) is a non-profit organization established in 2013 to promote peace and contribute to a peaceful coexistence of the adherents of different faiths, cultures, ethnicities and races. We promote education, discussion exchange of information and opinion including as diverse range of viewpoints as possible in our activities through social, academic and cultural programs.

link to event page

https://www.facebook.com/ASEAN-Toward-Regional-Stability-Through-Social-Media-221052428548192/​