MDI Talk’s “Cultural Assimilation: Christmas Celebration in Cambodia”

Christmas is an annual celebration for Christians to celebrate the birth of Jesus Christ, which is held on every 25th of December. The tradition of celebrating Christmas has been widely spread throughout the world including Cambodia. Many Cambodians adorn their homes or attend church to celebrate the occasion. Unfortunately, nonetheless, some are unfamiliar with the history of Christmas. For this reason, Mekong Dialogue Institute (MDI) initiated another MDI Talk this month on the topic “Cultural Assimilation: Christmas Celebration in Cambodia.”

Mr. Sokhom Nao, the executive director of Continue Learning Organization, was our speaker of the month. This month’s MDI Talk was full of vigorous discussion in which participants from different schools and non-governmental organizations shared their opinions on the discussion topic. Prior to the start of the speaker’s presentation, the participants were asked to introduce themselves and presented their ideas on the topic. Followed was a presentation by Mr. Sokhom where details including what Christmas is, why 25 December, what happen on 25 December and why Cambodians celebrate the occasion were elaborated. Participants got to share what Christmas means to them personally after the presentation. Q&A followed right after.

Mr. Hakan Atasever, the executive president of MDI, presented our speaker a certificate of appreciation along with a small gift to show our appreciation for his willingness to be the guest speaker of our MDI Talk this month.

MDI Talk ក្រោមប្រធានបទ« លំហូរចូលនៃការប្រារព្ធពីធីបុណ្យណូអែលនៅកម្ពុជា»

ពិធីបុណ្យណូអែល គឺជាពិធីបុណ្យរបស់សាសនាគ្រឹស្តដែលគេប្រារព្ធឡើងនៅថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នំាដើម្បីរំលឹកដល់កំណើតព្រះយេស៊ូ។ ការប្រារព្ធពិធីបុណ្យមួយនេះបានជ្រាបពាសពេញ ពិភពលោកគ្រប់បណ្តាប្រទេសដែលក្នុងនោះក៏រួមមានព្រមទំាងប្រទេសកម្ពុជាផងដែរ។  ប្រជាជន កម្ពុជាជាច្រើនប្រារព្ធពិធីបុណ្យណូអែលនេះនៅក្នុងគេហដ្ឋានរបស់ពួកគេ ឬនៅតាមបណ្តាព្រះវិហារ ជាដើម។​ ប៉ុន្តែពួកគាត់ខ្លះមិនបានយល់ច្បាស់អំពីប្រវត្តិ និងការកកើតនៃពិធីបុណ្យណូអែលនេះទេ។ ហេតុនេះហើយទើប កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នំា២០១៦ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានផ្ដួចផ្ដើមរៀបចំកម្មវិធី MDI Talk មួយក្រោមប្រធានបទ « លំហូរចូលនៃការប្រារព្ធពិធីបុណ្យ ណូអែលនៅកម្ពុជា​»។

លោក នៅ សុខុម នាយកប្រតិបត្តិនៃអង្គការបន្តការអប់រំ បានអញ្ជើញមកធ្វើជាវាគ្មិនក្នុង កិច្ចពិភាក្សាលើប្រធានបទនេះ។ កម្មវិធី MDI Talk នាខែនេះមានភាពសកម្មនិងពោរពេញដោយ ការបញ្ចេញយោបល់រវាងអ្នកចូលរួមពី​ពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ  អង្គការបន្តការអប់រំ អង្គការយុវសន្តិភាព អង្គការ GLOW CAMBODIA  និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រួមទំាងសិស្សានុសិស្សមកពីវិទ្យាល័យ ឬស្សីកែវផងដែរ។

មុននឹងកិច្ចចាប់ផ្តើមនូវកម្មវិធី វាគ្មិនបានឱ្យអ្នកចូលរួមទំាងអស់ណែនំាព្រមទំាងបង្ហាញ ចំណាប់អារម្មណ៍មកកាន់កម្មវិធី។ បន្ទាប់មកវាគ្មិនបានធ្វើបទបង្ហាញដែលឆ្លើយទៅនឹងសំណួររួមមាន អ្វីទៅជាពិធីបុណ្យណូអែល? ហេតុអ្វីបានជាគេប្រារព្ធនៅថ្ងៃទី ២៥ ធ្នូ? តើមានអ្វីកើតឡើងនៅថ្ងៃទី ២៥ធ្នូ?ហេតុអ្វីបានជាកម្ពុជាប្រារព្ធពិធីបុណ្យណូអែលនេះដែរ?អ្នកចូលរួមក៏បានចូលរួមមតិទាក់ទងទៅនឹងអត្ថន័យនៃពិធីបុណ្យណូអែលសម្រាប់ពួកគេផងដែរក្រោយការធ្វើបទបង្ហាញរបស់លោក សុខុម។

សំនួរជាច្រើនត្រូវបានចោទសួរទៅកាន់វាគ្មិនដើម្បីស្រាយចម្ងល់របស់អ្នកចូលរួមទំាងអស់ ។ វគ្គសំនួរ ចម្លើយនេះបានធ្វើឱ្យអ្នកចូលរួមបានផ្លាស់ប្តូរគំនិតយោបល់រវាងអ្នកចូលរួម និងវាគ្មិន ហើយក៏បានធ្វើឱ្យពួកគេបានយល់ច្បាស់អំពីពិធីបុណ្យណូអែលនេះដែរ។

ចុងបញ្ចប់នៃកម្មវិធី លោក ហាខាន់ អាតាសេវេរ នាយកប្រតិបត្តិនៃអង្គការវិទ្យាស្ថានសន្ទនា មេគង្គ បានប្រគល់ជូនលិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ជូនដល់លោក នៅ សុខុម សម្រាប់ ការអញ្ជើញចូលរួមជាវាគ្មិនរបស់លោក។