A Session on Gender Equality in the Context of Cambodia

Empowering all women and girls and promoting gender equality are crucial to sustainable development. The United Nations set gender equality as the 5th goal in the Sustainable Development Goals (SDGs) with the aim of ending all forms of discriminations against women and girls. The importance of gender equality in sustainable development has urged Mekong Dialogue Institute (MDI) to work closely on gender issues in Cambodia. In May 2016, MDI sponsored 5 representatives from local NGOs including Cambodian Young Women’s Empowerment Network (CYWEN) and Banteay Srei to attend Istanbul Summit in Bangkok, Thailand. This year’s Istanbul Summit was held on 7-8 May under the theme “Reconsidering Gender Equality and Peaceful Societies.”

On the afternoon of August 13, 2016, 3 out of the 5 representatives who attended the summit gathered in MDI Hall to share their experiences in the summit by putting it in the context of Cambodia. Ponnary Pat, the executive director of Banteay Srei NGO; Chhorvin Noy, National Coordinator of CYWEN and Dany Sum from CYWEN were the speakers of the event. Eleven attendees from students to NGO workers attended the sharing session.

The speakers took turn sharing their experiences in the summit as well as in their work projects. Issues like physical and sexual abuse, lack of access to higher education, migration risks and domestic violence were mentioned as some of the current gender issues in Cambodia by the 3 speakers.

“If we [women] are not brave; if we [women] don’t speak up, how can we make our voice heard,” said Dany Sum. Stating her fear to speak in public before working at CYWEN, Dany continued, “First I change [myself], then I can change other [women].”

After our speakers finished giving their presentations, they took over the stage again for a group discussion. Participants productively took part in the discussion. An attendee explained why she cared so much about gender equality and regarded herself as a feminist, “Women don’t only work for women. If this is the case, then we forget our male counterpart.”

Followed by the discussion, Mr. Hakan Atasever, Executive President of MDI, presented a small gift and a certificate of appreciation to our speakers. The event was then concluded with a group photo.

ការពិភាក្សាទៅលើប្រធានបទសមភាពយេនឌ័រក្នុងបរិបទប្រទេសកម្ពុជា

ការផ្ដល់សិទ្ធិអំណាចទៅដល់ស្ត្រីនិងកុមារ និងការលើកកម្ពស់សមភាពយេនឌ័រគឺមាន សារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិបានកំណត់ សមភាពយេនឌ័រជាគោលដៅទី៥ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងគោលបំណង បញ្ចប់រាល់ទម្រង់នៃការរើសអើងទៅលើស្ត្រីនិងកុមារ។ សារៈសំខាន់នៃសមភាពយេនឌ័រក្នុងការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនេះហើយបានជម្រុញឲវិទ្យាស្ថានសន្ទនាមេគង្គ (MDI) ធ្វើការយ៉ាងជិតស្និទ្ធិលើបញ្ហា យេនឌ័រនៅប្រទេសកម្ពុជា។ កាលពីខែ ឧសភា ឆ្នាំ ២០១៦ MDI បានឧបត្ថម្ភតំណាង៥នាក់មកពី អង្គការក្នុងស្រុកមួយចំនួនរួមមាន បណ្ដាញពង្រឹងសិទ្ធិអំណាចស្ត្រីវ័យក្មេងនៅកម្ពុជា និងអង្គការ បន្ទាយស្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអ៊ីស្តង់ប៊ូលនៅទីក្រុងបាងកក ប្រទេសថៃ។ ឆ្នាំនេះ កិច្ចប្រជុំកំពូល អ៊ីស្តង់ប៊ូលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៧-៨ ខែ ឧសភា ក្រោមប្រធានបទ “ការពិចារណាលើ សមភាពយេនឌ័រ និងសង្គមសន្តិភាព”។

កាលពីរសៀលថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៦ តំណាង ៣ រូបដែលបានចូលរួមក្នុងកិច្ចប្រជុំ កំពូលអ៊ីស្តង់ប៊ូលបានមកជួបជុំគ្នានៅសាល MDI ដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងកិច្ចប្រជុំ កំពូលនេះដោយដាក់វាចូលក្នុងបរិបទនៃប្រទេសកម្ពុជា។ លោកស្រី ប៉ាត់ ប៉ុណ្ណារី នាយកប្រតិបត្តិនៃ អង្គការបន្ទាយស្រី កញ្ញា ណយ ឆវិន អ្នកសម្របសម្រួលថ្នាក់ជាតិរបស់ CYWEN និង កញ្ញា ស៊ុម ដានី មកពី CYWEN បានអញ្ជើញធ្វើជាវាគ្មិនក្នុងកម្មវិធី។  ក្នុងនោះក៏មានអ្នកចូលរួមចំនួន ១១ រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យផ្សេងៗ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

វាគ្មិនបានចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលនេះក៏ដូចជានៅក្នុងគម្រោងការងាររបស់ខ្លួនម្នាក់ម្ដង។ បញ្ហាដូចជាការរំលោភបំពានលើរាងកាយនិងផ្លូវភេទ កង្វះការទទួលបានការអប់រំ ហានិភ័យពេលធ្វើចំណាកស្រុក និងអំពើហិង្សាក្នុងគ្រួសារត្រូវបានលើកឡើងថាជាបញ្ហាយេនឌ័រមួយចំនួន ដែលកំពុងកើតមានឡើងនៅកម្ពុជាដោយវាគ្មិនទាំង ៣ រូប ។

កញ្ញា ដានី បាននិយាយថា៖ “ប្រសិនបើយើង [ស្ត្រី] មិនមានសេចក្តីក្លាហាន ប្រសិនបើយើង [ស្ត្រី] មិនហ៊ានបញ្ចេញមតិ តើធ្វើម៉េចទើបឲសំលេងរបស់យើងឮបាន?”។ ដោយបញ្ជាក់ពីភាពភ័យ ខ្លាចរបស់គាត់ក្នុងការនិយាយជាសាធារណៈមុនពេលធ្វើការនៅ CYWEN កញ្ញា ដានី បានបន្តថា៖ “ជា ដំបូងខ្ញុំត្រូវផ្លាស់ប្តូរ [ខ្លួនឯង] បន្ទាប់មកទើបខ្ញុំអាចផ្លាស់ប្តូរ [ស្ត្រី] ផ្សេងទៀតបាន»។

បន្ទាប់ពីវាគ្មិនរបស់យើងបានធ្វើបទបង្ហាញរួច ក៏មានជាការបើកកិច្ចពិភាក្សាជាក្រុមផងដែរ។ អ្នក ចូលរួមបានចូលរួមនៅក្នុងការពិភាក្សាយ៉ាងសកម្ម។ អ្នកចូលរួមម្នាក់បានពន្យល់ពីមូលហេតុដែលគាត់ យកចិត្ដទុកដាក់យ៉ាងខ្លាំងលើបញ្ហាសមភាពយេនឌ័រនិងហេតុផលដែលគាត់ចាត់ទុកខ្លួនឯងជាស្ត្រីនិយម មួយរូបថា៖ “ស្ត្រីមិនត្រឹមតែធ្វើការសម្រាប់ស្ត្រីនោះទេ។ បើដូច្នេះ យើងភ្លេចពីភាគីបុរសរបស់យើង ហើយ”។

ក្រោយកិច្ចពិភាក្សានេះត្រូវបានបញ្ចប់ លោកហាខាន់ អាតាសេវេរ នាយកប្រតិបត្តិនៃវិទ្យាស្ថាន បានប្រគល់ជូនអំណោយតូចមួយនិងលិខិតថ្លែងអំណរគុណដល់វាគ្មិនរបស់យើង។ ព្រឹត្តិការណ៍នេះក៏ត្រូវ បានបញ្ចប់ទៅបន្ទាប់ពីមានការថតរូបអនុស្សាវរីយ៍ជាក្រុម។