mdi

Her Excellency Kim Sethany, Secretary of State of Ministry of Education, Youth and Sport, discussed educational reform in Cambodia at Mekong Dialogue Institute’s (MDI) MDI Talk program last Saturday, October 29.

The program started off by a welcoming speech by Mr. Hakan Atasever, the executive president of MDI, at 9 am. Stating the positive move the Ministry of Education, Youth and Sport has been taking, Mr. Atasever expressed his delightfulness to hold such a platform of discussion where there is a direct interaction between the Ministry official and the public.

“Development comes after education and great human resource,” H.E. Kim Sethany said while emphasizing the importance of reform. The core of the reformation, she presented, is based on 5 pillars including teacher’s policy implementation plan; curriculum and textbook review and academic environment improvement; inspection; study evaluation strengthening through various channels such as examinations, tests, national, regional and international evaluation; and higher education reform.

With vigorous participation from professors to students, the Q&A session was dragged on for 30 minutes and later was wrapped up by gift and certificate presentation to Her Excellency at 11am.

MDI Talk is a monthly series of interactive discussion aiming to highlight, examine and contribute ideas and common questions of a topic. If you missed this month’s MDI Talk, please visit our Facebook pages (Mekong Dialogue Institute and MDI Youth Volunteer Network) to watch our recorded live video.

 

កិច្ចពិភាក្សាស្ដីពីកំណែទម្រង់វិស័យអប់រំជាមួយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ

 

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្ដីពីកំណែទម្រង់វិស័យអប់រំនៅកម្ពុជានៅក្នុងកម្មវិធី MDI Talk របស់វិទ្យាស្ថានសន្ទនាមេគង្គ (MDI) កាលពីថ្ងៃសៅរ៍ទី ២៩ ខែតុលា កន្លងទៅ។

កម្មវិធីនេះត្រូវបានចាប់ផ្តើមជាមួយនឹងការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក ហាខាន់ អាតាសេវេរ នាយកប្រតិបត្តិរបស់ MDI នៅវេលាម៉ោង ៩ ព្រឹក។ រួមជាមួយនឹងការមើលឃើញនៃបំលាស់ប្តូរជាវិជ្ជមានរបស់ក្រសួងអប់រំយុវជននិងកីឡា លោក ហាកាន់បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលវិទ្យាស្ថានមានកិត្តិយសរៀបចំកិច្ចពិភាក្សានេះឡើងដែលក្នុងនោះគឺមានការពិភាក្សាដោយផ្ទាល់រវាងស្ថាប័នក្រសួងនិងសាធារណជន។

ខណៈពេលដែលលោកជំទាវបានគូសបញ្ជាក់ពីសារសំខាន់នៃការធ្វើកំណែទម្រង់ លោកជំទាវបានមានប្រសាសន៍ថា៖ “ការអភិវឌ្ឍអាចមានទៅបានលុះត្រាតែវិស័យអប់រំនិងធនធានមនុស្សរបស់ប្រទេសមួយរឹងមាំ» ។ ក្នុងបទបង្ហាញ លោកជំទាវបានរៀបរាប់ពីសសរស្ដម្ភចំនួនប្រាំដែលកំណែទម្រង់វិស័យអប់រំផ្អែកលើ។ ក្នុងនោះរួមមាន ទី១ ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ទី ២ ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា ទី៣ ការដាក់ឲអនុវត្តអធិការកិច្ច ទី៤ ការពង្រឹងរង្វាយតម្លៃសិក្សាក្នុងរូបភាពផ្សេងៗដូចជា ការប្រឡង ការធ្វើតេស្ដ រង្វាយតម្លៃថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ និងទី៥ ការកែទម្រង់ឧត្តមសិក្សា។

ដោយមានការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមរបស់យើង កម្មវិធីបានចំណាយពេល ៣០ នាទីសម្រាប់វគ្គសំណួរចម្លើយ។ កម្មវិធីក៏ត្រូវបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យជាមួយនឹងការប្រគល់លិខិតថ្លែងអំណរគុណនិងវត្ថុអនុស្សាវរីយ៍ជូនចំពោះលោកជំទាវនៅវេលាម៉ោង ១១ ថ្ងៃត្រង់។

គួរបញ្ជាក់ផងដែរថា កម្មវិធី MDI Talk ជាកម្មវិធីកិច្ចពិភាក្សាប្រចាំខែដែលបង្កើតឡើងក្នុងគោលបំណងបង្ហាញ សាកល្បង និងរួមចំណែកផ្ដល់នូវគំនិតនិងចម្ងល់រួមលើប្រធានបទណាមួយ។ ប្រសិនបើលោកអ្នកខកខានមិនបានអញ្ជើញចូលរួមក្នុងកម្មវិធីរបស់យើងក្នុងខែនេះ សូមលោកអ្នកចូលទៅកាន់ទំព័រហ្វេសប៊ុករបស់យើង (Mekong Dialogue Institute និង MDI Youth Volunteer Network) ដើម្បីមើលវីដេអូផ្សាយផ្ទាល់ដែលយើងបានចាក់ផ្សាយ។