កាលពីថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៧ កន្លងទៅ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងស្នប់ចំនួន ៤ ដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងជាជំនួយឧបត្ថម្ភរបស់អង្គការ Australian Relief Organization ហៅកាត់ថា ARO

នាឱកាសនោះ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍លើកឡើងពីអត្ថប្រយោជន៍នៃអណ្តូងទាំង ៤ ក្នុងការផ្តល់ទឹកសម្រាប់ប្រើប្រាស់ទាំងរដូវប្រាំង និងរដូវវស្សា។ ឯកឧត្តមបានបន្តថា៖ “ ចាប់ពីពេលនេះតទៅអណ្ដូងទឹកទាំងអស់នេះគឺអាចប្រើប្រាស់បានគ្រប់រដូវ”។ ចំណុចកាន់តែពិសេសទៀតនោះគឺទឹកដែលចេញពីអណ្តូងទាំង ៤ សុទ្ធតែអាចទទួលទានភ្លាមៗបានដោយមិនចាំបាច់ឆ្លងកាត់ការដាំទឹកឲពុះក្រោមការអនុញ្ញាតរបស់នាយកដ្ឋានចំណីអាហារ និងសារធាតុគីមី។ នៅក្នុងកម្មវិធីនោះដែរ ក៏មានវត្តមាន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលខេត្តស្វាយរៀង និងប្រជាជនប្រមាណ ៥០០ នាក់ផ្សេងទៀតចូលរួមធ្វើជាសក្ខីជន។

លោក ហាខាន់ អាតាសឺវ័រ នាយកប្រតិបត្តិអង្គការវិទ្យាស្ថានសន្ទនាមេគង្គក៏បានមានប្រសាសន៍ផងដែរថា ៖ “ លុះណាប្រជាពលរដ្ឋនៅត្រូវការជំនួយពីយើង យើងនឹងជួយពួកគេដោយគ្មានការស្ទាក់ស្ទើរគ្រប់កាលៈទេសៈទាំងអស់”។ គួរបញ្ជាក់ថា អណ្តូងទាំង ៤ នេះគឺជាអណ្តូងទី ៨១ ទី៨២ ទី៨៣ និងទី៨៤ ហើយដែលអង្គការវិទ្យាស្ថានសន្ទនាមេគង្គបានសាងសង់សម្រាប់ប្រជាជនដែលមានតម្រូវការ៕

4 Water Wells Opened in Svay Rieng

His Excellency Dr. Ouk Rabun, Minister of Rural Development presided over the official inauguration of 4 water wells on March 6, 2017. The 4 water wells are located in Kompong Chomlong Commune, Svay Chrom District, Svay Rieng Province and built with the financial support of Australian Relief Organization (ARO).

During his speech, H.E. Dr. Ouk Rabun highlighted the importance of having these 4 wells and access to water in both dry and rainy seasons. “From now on, these wells can be used in any season,” he continued. The water too was approved by Food and Chemical Service Department to be drunk directly from the well without having to boil.  Secretary of State of Ministry of Rural Development, the governor of Svay Rieng Province, official authorities and an estimate of 500 people also attended the inauguration.

Mr. Hakan Atasever, the executive president of Mekong Dialogue Institute, said in his speech, “So long as there are people who need our help, we will hold no hesitation to be present in every circumstance.” These water wells marked the 81st, 82nd, 83rd and 84th wells Mekong Dialogue Institute has built for communities in need.