Giving Blood, Giving Life

Blood supply shortage is not uncommon everywhere in the world – that includes Cambodia. People are dying every day, for they lack blood. Myths surrounding blood donation including negative health effects to donors has been one of the major reasons halting many potential blood donors to give away their blood.

September 10, 2016 marks the very first ever blood donation project initiated by Mekong Dialogue Institute (MDI). Ten MDI staff and volunteers donated their blood to Kuntha Bopha IV Hospital through the project. Not only aiming to encourage our staff and volunteers to donate their blood in the future, the project’s purpose is also to raise awareness and knowledge surrounding the blood donation process, especially the fallacious myths. Despite needle and blood phobia, they courageously overcame their fear and went through the donation. Each donor received a food kit and a t-shirt from Kuntha Bopha IV Hospital and a certificate of appreciation from MDI. With considerate hearts, our blood donors gifted the food kits and t-shirts they received to the patients in the hospital instead.

Kuntha Bopha Hospital is a children’s hospital founded by Dr. Beat Richner in which all 5 branches throughout Cambodia offers free medical services to children of Cambodia. The project would not have been successful without the attendance of all blood donors and the cooperation of Kuntha Bopha IV Hospital. Everyone’s part in the project, especially the donors, is very much appreciated.

ផ្ដល់ឈាម ផ្ដល់ជីវិត

កង្វះខាតការផ្គត់ផ្គង់ឈាមគឺមិនមែនជារឿងចម្លែកទេនៅគ្រប់ទីកន្លែងនៅលើពិភពលោក ដែលក្នុងក៏ រួមមានទាំងប្រទេសកម្ពុជាផងដែរ។ មានមនុស្សស្លាប់ជារៀងរាល់ថ្ងៃដោយសារតែពួកគេខ្វះឈាម។ ជំនឿមិនពិត ជុំវិញការបរិច្ចាគឈាមរួមទាំងផលប៉ះពាល់សុខភាពជាអវិជ្ជមានដល់អ្នកផ្ដល់ឈាមក្រោយការបរិច្ចាគ ជាហេតុផលសំខាន់មួយដែលបង្អាក់អ្នកដែលអាចផ្ដល់ឈាមជាច្រើននាក់មិនឲមកផ្ដល់ឈាម។

វិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានរៀបចំគម្រោងបរិច្ចាគឈាមជាលើកទីមួយកាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៦។ បុគ្គលិកនិងអ្នកស្ម័គ្រចិត្តវិទ្យាស្ថានចំនួន ១០ នាក់បានមកបរិច្ចាគឈាមនៅ មន្ទីរពេទ្យគន្ធបុប្ផា IV តាមរយៈគម្រោងមួយនេះ។ គោលបំណងនៃគម្រោងគឺមិនត្រឹមតែលើកទឹកចិត្តបុគ្គលិក និងយុវជនស្ម័គ្រចិត្តឲចូលរួមការងារសង្គមតាមរយៈការផ្ដល់ឈាមប៉ុណ្ណោះទេ ប៉ុន្តែយើងចង់លើកកម្ពស់ការ យល់ដឹងទាក់ទងនឹងការផ្ដល់ឈាម ជាពិសេសលុបបំបាត់ជំនឿមិនពិតជុំវិញការបរិច្ចាគឈាម។ ទោះបីជាមាន ការខ្លាចម្ជុលនិងឈាមក្ដី និង ជាលើកទីមួយក្នុងការបរិច្ចាគឈាមសម្រាប់ពួកគេជាច្រើនក្ដី  ពួកគេបានយក ឈ្នះលើភាពភ័យខ្លាចរបស់ពួកគេ និងបរិច្ចាគឈាមដោយចិត្ដក្លាហាន។ ក្នុងម្នាក់ៗ ពួកគេទទួលបាន កញ្ចប់អាហារមួយកញ្ចប់ និងអាវយឺតមួយពីមន្ទីរពេទ្យគន្ធបុប្ផា IV  ព្រមទាំងវិញ្ញាបនបត្រមួយពីវិទ្យាស្ថាន។ ដោយទឹកចិត្តសណ្ដោសប្រណី ពួកគេបានផ្តល់កញ្ចប់អាហារនិងអាវយឺតពួកគេបានទទួលផ្ដល់ជូនទៅអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យជំនួសវិញ។

គួរឲកត់សម្គាល់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យកុមារដែលបានបង្កើតឡើងដោយលោក Beat Richner ក្នុងនោះមានសាខាទាំងអស់នៅទូទាំងប្រទេសកម្ពុជាចំនួន ៥ ដែលសេវាកម្មវេជ្ជសាស្ត្រ ទាំងអស់ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃដល់កុមារនៃប្រទេសកម្ពុជា។ គម្រោងនេះនឹងមិនអាចទទួលបាន ជោគជ័យទេ បើគ្មានការចូលរួមពីបុគ្គលិក និង យុវជនស្ម័គ្រចិត្តរបស់វិទ្យាស្ថានដែលមកបរិច្ចាគឈាមទាំងអស់ និងការសហការរបស់មន្ទីរពេទ្យគន្ធបុប្ផាIV ។

dsc_0108

dsc_0117