mdi

“Nation with faded culture will be destroyed; nation with thriving culture will prosper,” stated one Khmer proverb. With the influx of globalization, foreign cultures have been flowing into Cambodia and receiving tremendous love and support. While celebrating this cultural inflow, Cambodian traditional arts should not be overlooked and forgotten because this is what defines us as a country.

Mekong Dialogue Institute held its MDI Talk program on the topic “The Roles of Youth in Preserving Cambodian Traditional Arts” on November 26, 2016. We were honored to have Mr. Phumra Hang, Lakorn Khol artist, to be our guest speaker. This month’s MDI Talk was a vigorous discussion between the speaker and the audiences from Cambodian Living Arts, Kerdomnel Khmer and Reek Sai youth group. The lack of knowledge of young Cambodians surrounding Khmer traditional arts was the common consensus the groups felt a loophole in preserving and protecting Cambodian culture. Everyone in the hall approved upon the fact that this gap is not only the responsibility of youths themselves, but it is a shared responsibility among many stakeholders including the government, media and parents.

The initiative of the discussion on this topic was highly appreciated by both the speaker and the audiences. Such a discussion culture is the very initial stepping stone to any problem solving, especially when it comes to societal issue like this one.

MDI Talk: យុវជន និងការការពារលើកស្ទួយសិល្បៈបុរាណខ្មែរ

សុភាសិតខ្មែរមួយពោលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។ ជាមួយនឹងការមកដល់នៃសកលភាវូបនីយកម្ម វប្បធម៌បរទេសបានហូរចូលមកក្នុងប្រទេសកម្ពុជាព្រមទាំងទទួលបាននូវការពេញចិត្តនិងគំាទ្រពីសំណាក់ប្រជាជនខ្មែរយ៉ាងពេញទំហឹង។ ក្នុងពេលដែលមានលំហូរចូលនៃវប្បធម៌បរទេសទាំងនេះ កូនខ្មែរក៏មិនត្រូវមើលរំលងនិងភ្លេចទំនៀមទំលាប់ប្រពៃណីខ្មែរនោះដែរ ពីព្រោះវាចង្អុលបង្ហាញពីអត្តសញ្ញាណជាតិយើង ថាយើងជាអ្នកណា។

នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំកម្មវិធី MDI Talk ក្រោមប្រធានបទ “តួនាទីយុវជនក្នុងការការពារលើកស្ទួយសិល្បៈបុរាណខ្មែរ”។ វិទ្យាស្ថានមានកិត្តិយសយ៉ាងធំធេងដែលលោក ហង់ ភូមិរ៉ា ដែលជាសិល្បករល្ខោនខោលបានអញ្ជើញមកធ្វើវាគ្មិនក្នុងការពិភាក្សាលើប្រធានបទនេះ។កម្មវិធី MDI Talk នាខែនេះគឺពោរពេញទៅដោយការពិភាក្សាដ៏សកម្មមួយប្រកបដោយការផ្លាស់ប្ដូរគំនិតនិងមតិយោបល់ល្អៗ រវាងវាគ្មិន និងអ្នកចូលរួមដែលអញ្ជើញមកពីអង្គការសិល្បៈខ្មែរអមតៈ មូលនិធិកេរដំណែរខ្មែរ និងក្រុមយុវជនរីកសាយ។ វាគ្មិននិងអ្នកចូលរួមក៏បានមើលឃើញនូវកង្វះចំណេះដឹងសិល្បៈបុរាណខ្មែររបស់យុវជនខ្មែរ ដែលវាជាឧបសគ្គយ៉ាងសំខាន់ក្នុងការថែរក្សានិងការពារសិល្បៈវប្បធម៌ខ្មែរ។ ស្រដៀងគ្នានេះដែរ ពួកគាត់ក៏យល់ស្របគ្នាដែរថាចន្លោះប្រហោងនេះមិនត្រឹមតែជាទំនួលខុសត្រូវរបស់យុវជនតែម្នាក់ឯងនោះទេ ក៏ប៉ុន្តែវាជាទំនួលខុសត្រូវរួមដែលក្នុងនោះរួមមាន រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងអាណាព្យាបាលផងដែរ។

ការផ្ដួចផ្តើមគំនិតរៀបចំកិច្ចពិភាក្សាលើប្រធានបទនេះបានទទួលនូវការស្ងើចសរសើរយ៉ាងខ្លំាងពីសំណាក់វាគ្មិន និងអ្នកចូលរួមទំាងអស់។ វប្បធម៌សន្ទនាដោយសន្តិវិធីបែបនេះគឺជាជំហានដំបូងដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហា ជាពិសេសនៅពេលដែលយើង ប្រឈមនឹងបញ្ហាសង្គមដូចនេះ។