កាលពីល្ងាចថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គ បានរៀបចំពិធីពិសារអាហារស្រាយបួសដើម្បីអបអរបុណ្យរ៉ាម៉ាដនរបស់បងប្អូនសាសនិកឥស្លាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអ្នកតំណាងដ៏ខ្ពង់ខ្ពស់នៃ ក្រសួងទាំង២៥នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអ្នកតំណាងដ៏ខ្ពង់ខ្ពស់នៃ ក្រសួងទាំង២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សរុប ៥០ រូប បានចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ឺម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា។ ក្នងឱកាសនេះឯកឧត្តម ផ្លោក ផន បានមានប្រសាសន៍កោតសរសើរដោយចំពោះវិទ្យាស្ថានសន្ទនាមេគង្គ ដែលបានសហការយ៉ាងល្អជាមួយក្រុមការងារក្រសួងធម្មការ និងសាសនា រៀបចំពិធីនេះឡើង ក្នុងគោល បំណងដើម្បីកសាងទំនាក់ទំនងរវាងអ្នកមានជំនឿសាសនា រ៉ាម៉ាដន ជាមួយបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផង។

លោក ហាខាន់ អាតាសឺវឺរ បានមានមតិស្វាគមន៍ក្នុងកម្មវិធីនេះដែរ ដោយមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំបាទជាជនបរទេសរស់នៅក្នុងប្រទេសកម្ពុជារយៈពេល ១៣ ឆ្នាំ មកហើយ ខ្ញុំមានភាពសប្បាយរីករាយ និង កក់ក្តៅណាស់ដែល ប្រទេសកម្ពុជាមានភាពស្វាគមន៍អបអរការគោរពសាសនាផ្សេងៗ ពិសេសក្រោយការប្រារព្ធពិធីអបអរខែរ៉ាម៉ាដន និង ពិធីស្រាយបួសរបស់បងប្អូនសាសនិកឥស្លាម កាលពីថ្ងៃទី ២៩ ឧសភា កន្លងទៅនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះសរបង្ហាញពីសិទ្ធិសេរីភាពសាសនាដ៏ពេញលេញនៅក្នុងប្រទេសកម្ពុជា។»

សារៈសំខាន់នៃការប្រារព្ធពិធីនេះមានសារៈសំខាន់ណាស់ ទីមួួយ គឺដើម្បីអបអរសាទរពិធីបុណ្យរ៉ាម៉ាដនរបស់បងប្អូនឥស្លាម ដែលនេះបង្ហាញពីសុខសន្តិភាពនិង ការចុះសម្រុងមិនប្រកាន់ជាតិសាសន៍ក្នុងសង្គម និងទីពីរ គឺដើម្បីឆ្លៀតឱកាសពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងក្រសួងជាដៃគូ។

On the evening of 08 June 2018, Mekong Dialogue Institute hosted an Iftar Friendship  Dinner to celebrate Ramadan with Secretary and Undersecretary of State and representative of 25 ministries in Cambodia. This event is presided by H.E Plork Pon, Secretary of State and representative of H.E Him Chhem, Senior Minister and Minister of Cult and Religion.

In this joyous evening, H.E Plork Pon delivered a speech complimenting Mekong Dialogue Institute for the cooperations with Ministry of Cult and Religion to organize this event aiming to strengthen relations between people of different faith and celebrate Ramadan along with all Muslim brothers and sisters around the world.

Mr. Hakan Atasever, President of Mekong Dialogue Institute remarked that “ As a foreigner living in Cambodia over 13 years, I am happy to witness that everyone in this country is welcome to practice any religion of their choice – a clear evidence is the celebration of Ramadan and Iftar Dinner by S. P.M Hun Sen every year.”

This event is hosted to celebrate Ramadan, which is a holy celebration for Muslims, reflects the peace and harmonious living with no discrimination in Cambodia; and is a chance for fruitful discussions and strengthen relations.