ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយសភាជាតិកម្ពុជាបានរៀបចំពិធីស្រាយបួសខែរ៉ាម៉ាដននៃសាសនាឥស្លាមកម្ពុជា។​ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវេលាម៉ោង១៧.៣០ ដល់ ១៩.៣០ ល្ងាច នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានភ្ញៀវចូលរួមជាប្រធានគណៈកម្មការ សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ និងសហការី មកពីសភាជាតិកម្ពុជាសរុបចំនួនជាង ៣០ នាក់។

គោលបំណងក្នុងការរៀបចំពិធីស្រាយបួសនេះគឺដើម្បីអបអរសាទរឲកាសបុណ្យខែ រ៉ាម៉ាដនរបស់សាសនិកឥស្លាមកម្ពុជា និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរជាងមុនរវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និង សភាជាតិកម្ពុជា។ កម្មវិធីនេះដែរក៏បានផ្ដល់ឲកាសឲ្យអ្នកចូលរួមទាំងអស់មកអង្គុយពិសារអាហាររួមតុគ្នា និងជជែកពិភាក្សា ដោយជម្រុញឲ្យមានសេចក្តីស្រលាញ់ និងសាមគ្គីភាពគ្នា ដែលជាកត្តាក្នុងការបំបែករនាំងនៃការមិនចេះអត់ឱនគ្នាទៅវិញទៅមក។

ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា អង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានជួយប្រទេសកម្ពុជាក្នុងវិស័យពីរធំៗ គឺកិច្ចការសង្គម និងការអប់រំ។

សំរាប់វិស័យអប់រំអង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានផ្តល់នូវការបណ្តុះបណ្តាលជាភាសារអង់គ្លេសនឹងកំព្យួទ័រដល់មនុស្សវ័យក្មេងនិងមន្រ្តីរដ្ឋាភិបាល។

ក្នុងវិស័យកិច្ចការសង្គមអង្គការវិទ្យាស្ថានសន្ទនាមេគង្គបានធ្វើការងារសប្បុរសធម៌ជាច្រើនរួមទាំង​      ​  អណ្តូងទឹក ការជួសជុលសាលារៀន ការបរិច្ចាគអាហារ ការផ្តល់មូលនិធិដល់ក្មេងកំព្រាជាដើម។

ជាមួយគ្នានោះដែរ លោក ហាកាន់ អាតាសឺវ័រ នាយកប្រត្តិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានថ្លែងថា៖ ប្រទេសជាច្រើនកំពុងប្រឈមនឹងការបែកបាក់នាពេលបច្ចុប្បន្ន ប៉ុន្តែយើងមានសំណាង ណាស់ ដែលបានរស់នៅក្នុងសង្គមដែលមានថ្នាក់ដឹកនាំ គាំទ្រដល់ការរួមរស់ដោយ សន្តិភាព មិនប្រកាន់ជាតិសាសន៏ ឬ សាសនា។ ការគោរព សេចក្តីមេត្តាករុណា និង​ ការធ្វើការងារជាមួយគ្នា ជាគន្លឺះដ៏សំខាន់ក្នុងការរស់នៅដោយសុខដុមរមនាក្នុងសង្គម ចម្រុះជាតិសាសន៍។