ព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៨ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំពិធីប្រគល់និងទទួលសមិទ្ធិផល ដែលជាគម្រោងការងារមនុស្សធម៌ទទួលការឧបត្ថម្ភពីសំណាក់ បុគ្គលិក សិស្សានុសិស្ស មាតាបិតាសិស្ស របស់សាលាហ្សាម៉ាន់អន្តរជាតិ តាមរយៈអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា  ហើយកម្មវិធីនេះផងដែរបានប្រព្រឹត្តទៅអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះផងដែរអង្គការក៏បាននូវទទួលមេដៃស្ថាបនាជាតិ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះបានធ្វើឡើងនៅ វិទ្យាល័យកងតាណឹង ភូមិ៨ កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ជំនួយដែលបានផ្ដល់រួមមាន៖

– សាងសង់បន្ទប់ទឹកអនាម័យចំនួន១ ដែលមាន ៣បន្ទប់

– លាបពណ៍បន្ថែមនៅបន្ទប់អនាម័យចាស់ចំនួន ៥ បន្ទប់

– លាបពណ៌បន្ថែម និងជួសជុលនៅអគារសិក្សាចំនួន ១ ដែលមាន ៥ បន្ទប់

– និង សម្ភារៈសិក្សាសម្រាប់សិស្សវិទ្យាល័យចំនួន ១១៦៧ នាក់ ក្នុងម្នាក់ៗទទួលបាន ១ កញ្ចប់ ក្នុងនោះមាន ប៊ិច១ ខ្មៅដៃ១ សៀវភៅ២ក្បាល និង ជ័រលុប ១។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះអង្គការ និងសរសើរចំពោះការផ្ទួចផ្តើមគំនិតរបស់សាលាហ្សាម៉ាន់អន្តរជាតិ និងលើកទឹកចិត្តអោយពួកគេដើម្បីបន្តរនូវការចែករំលែកនេះជាបន្តរទៀតទៅថ្ងៃអនាគត.

អង្គការវិទ្យាស្ថានសន្ទនាមេគង្គ និងបន្តរជ្រុមជ្រែងក្នុងវិស័យអប់រំ និងចែករំលែកនៅការួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕


On 7 June 2018, Mekong Dialogue Institute (MDI) organized an inauguration ceremony for one of the charity projects donated by Zaman staff, students and parents of students through Mekong Dialogue Institute. The Ministry of Education supported the project, Youth, and Sport and presided over by H.E. DR. Hang Chuon Naron, Minister of Education, Youth, and Sport.

MDI also received a National Construction Medal from Minister of Education, signed and approved by Samdech Hun Sen, Prime Minister of Cambodia. The project and ceremony were held in Kangtanoeng High School, Kangmeas District, Kompong Cham Province. The project includes:

– Renovation of a school building (5 classrooms)

– Renovation of the old toilet ( 5 rooms)

– Build new toilet  (3 rooms)

– Stationery supplies for 1167 students, each receives one package of a pen, pencil, two books, and eraser.  

Excellency Minister thanked MDI and praised the initiative by the ZIS community and encouraged them to continue their contributions in the future too.

Mekong Dialogue Institute will continue to promote education and contribute to the peaceful coexistence in Cambodia.