Volunteer Gathering: A Discussion on College Preparation and Education Abroad

While a majority of our activities targets university students, high school students are often left out. Seeing this lack of emphasis and to express our appreciation for their volunteerism at our institute, Mekong Dialogue Institute (MDI) organized a small coffee gathering exclusively for our volunteers on September 19, 2016. Six of us gathered and had a friendly discussion on university plan. Jen, an Erasmus alumnae, was our mentor for the discussion. With all her heart, she shared her educational experiences: studying in two local universities and how she got to be selected for Erasmus exchange program. For two hours and a half, volunteers got to question our mentor and gave suggestions to each other’s university plan. MDI Volunteer Gathering is a program organized exclusively for our volunteers and held bi-monthly. Each month’s topic varies depending on the demand of the volunteers. This month’s gathering would not have been possible without Café Le Conteneur’s venue and drinks sponsorship, Jen and most importantly, our volunteers for their engaging presence at the discussion table. See you all again in two months!

ការជួបជុំពិភាក្សាជាមួយយុវជនស្ម័គ្រចិត្តក្រោមប្រធានបទការរៀបចំគម្រោងថ្នាក់ឧត្តមសិក្សា និងការសិក្សាក្រៅប្រទេស

ខណៈពេលដែលគម្រោងរបស់យើងមួយចំនួនធំត្រូវបានរៀបចំឡើងសម្រាប់និស្សិតសាកលវិទ្យាល័យ ជាញឹកញាប់សិស្សថ្នាក់វិទ្យាល័យមិនសូវទទួលបានផលប្រយោជន៍ច្រើនពីគម្រោងទាំងនោះទេ។ ដោយមើលឃើញពីចំនុចខ្វះខាតនេះនិង ដើម្បីអរគុណចំពោះការងារស្ម័គ្រចិត្តរបស់ពួកគេនៅវិទ្យាស្ថានរបស់យើង  វិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានរៀបចំការជួបជុំតូចមួយសម្រាប់យុវជនស្ម័គ្រចិត្តរបស់យើងនៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦។ ក្នុងនោះដែរ យើងមានអ្នកចូលរួមចំនួន ៦ នាក់ ហើយពួកគេបានធ្វើការពិភាក្សាលើផែនការសិក្សាថ្នាក់សាកលវិទ្យាល័យ។ ជេនដែលជាអតីតនិស្សិតទទួលបានអាហារូបករណ៍ Erasmus ជាអ្នកណែនាំរបស់យើងសម្រាប់ការពិភាក្សា។ ជេនបានចែករំលែកបទពិសោធន៍សិក្សារបស់គាត់នៅសាកលវិទ្យាល័យក្នុងស្រុកចំនួនពីរនិងគន្លឹះជោគជ័យរបស់គាត់ក្នុងកម្មវិធីអាហារូបករណ៍ Erasmus ។ ក្នុងរយៈពេលពីរម៉ោងកន្លះ យុវជនស្ម័គ្រចិត្តរបស់យើងបានសួរជាសំណួរទៅអ្នកណែនាំរបស់យើងនិងបានផ្តល់យោបល់ឲគ្នាទៅវិញទៅមកទៅលើផែនការសិក្សាថ្នាក់សាកលវិទ្យាល័យ។ ការជួបជុំយុវជនស្ម័គ្រចិត្តរបស់វិទ្យាស្ថាន គឺជាកម្មវិធីដែលបង្កើតឡើងសម្រាប់អ្នកស្ម័គ្រចិត្តរបស់យើងក្នុងអំឡុងពេលពីរខែម្ដង។ ប្រធានបទតាមខែនីមួយៗប្រែប្រួលអាស្រ័យលើតម្រូវការរបស់អ្នកស្ម័ចិត្ត។ ការជួបជុំគ្នាខែនេះនឹងមិនអាចដំណើរទៅបានដោយជោគជ័យបានទេ បើគ្មានការឧបត្ថម្ភជាទីកន្លែងនិងភេសជ្ជៈពីហាងកាហ្វេ Le Conteneur ការចូលរួមរបស់ជេន និងសំខាន់បំផុតនោះគឺ ការចូលរួមនិងការពិភាក្សាយ៉ាងសកម្មរបស់អ្នកស្ម័គ្រចិត្តរបស់យើង។ ជួបគ្នាម្តងទៀតនៅក្នុងរយៈពេលពីរខែខាងមុខ!