នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ (MDI)បានរៀបចំនូវវេទិកាកិច្ចពិភាក្សា MDI TALK ក្រោមប្រធានបទ «ការសិក្សាវេជ្ជសាស្ត្រនៅកម្ពុជា»ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៩.០០ ដល់ ១២.០០ ថ្ងៃត្រង់ នៅអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលមានវត្តមានរបស់ លោកវេជ្ជបណ្ឌិត ម៉ៅ ហេង សាស្រ្តាចារ្យផ្នែកនីតិវេជ្ជសាស្ត្រ ឧសថសាស្ត្រ និងជាអតិតអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចូលរួមធ្វើវាគ្មិនក្នុងកម្មវិធី។កម្មវិធី MDI TALK ក្នុងខែឧសភានេះគឺផ្តោតសំខាន់ ទៅលើនិស្សិតសិក្សាថ្នាក់វេជ្ជសាស្ត្រ ដែលភាគច្រើនយើងឃើញគឺវេជ្ជបណ្ជិត។

ក្នុងកម្មវិធីនេះលោកវេជ្ជបណ្ឌិត ម៉ៅ ហេង បានបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយអំពី បច្ចេកទេសវេជ្ជសាស្ត្រ ធនធានមនុស្សខាងផ្នែកសុខភាព សាកលវិទ្យាល័យវេជ្ជសាស្ត្រ ការប្រឡងពេលបញ្ជប់ថា្នក់វេជ្ជសាស្ត្រ ការសិក្សាវេជ្ជសាស្ត្រនៅក្រៅប្រទេស ប្រព័ន្ធនៃវេជ្ជសាស្ត្រ និងសាស្តា្រចារ្យវេជ្ជសាស្ត្រ​។ហើយលោកបានមានប្រសាសន៍ថា​ «ការសិក្សា វេជ្ជសាស្ត្រដែលមានរយៈពេល៨ឆ្នាំ គឺស្មើរនឹងអ្នកដែលសិក្សា កម្រិតថ្នាក់បណ្ឌិត ហើយលោកវេជ្ជបណ្ឌិត​បានបន្ថែមទៀតថា ចូរនិស្សិតវេជ្ជបណ្ឌិតទាំងអស់កុំយល់ ច្រឡំឱ្យសោះថាការ ដែលបានបញ្ជប់ថ្នាក់វេជ្ជសាស្ត្រ ក្នុងរយៈពេល៨ឆ្នាំ ហើយទៅបន្តថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ទៀតគឺមិនត្រឹមត្រូវនោះទេ  ព្រោះ រយៈពេល៨ឆ្នាំ វាបានបូកបញ្ជូលទាំង ថា្នក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដូចដែលមុខវិជ្ជាដទៃទៀត។ ក្នុងវេទិកាកិច្ចពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកចូលរួមទាំងអស់  និង វាគ្មិនផងដែរ ព្រមទាំងមាន សំណួរជាច្រើនដែលអ្នកចូលរួមទាំងអស់សួរទៅកាន់វាគ្មិន។

កម្មវិធីត្រូវបានបញ្ជប់យ៉ាងជោគជ័យក្នុងរយៈពេល៣ ម៉ោងដែលអ្នកចូលរួមបាន​ ទទួលប្រយោជន៍ ដ៏មាន ផ្លែផ្កា រួមទាំងការប្រគល់លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន ហើយនិងការថតរូប បញ្ជប់នូវកម្មវិធី។

On 20th May 2017 Mekong Dialogue Institute was initiated MDI TALK under the topic of    “ Medical studies in Cambodia ”  was held from 9.00am to 12.00pm which presence by Dr. Mao Heng  the lecturer of medicine and pharmacist and former deputy director of municipal Phnom Penh to be our guest speaker. This month MDI TALK  are mostly focus of medicine student .

During that time  Dr. Mao Heng has shown and present well on Terminology , Health Human Resource , Medical university , Foreign Medical education, medical ecosystem, and professor of medicine. He said “ medical studies are 8 years to graduated  but it’s equally to philosophy of doctor that mean Medical doctor so everyone don’t  confused on this at all and don’t confusing to continue to Master studies” .

In this discussion with the vigorous of participant and guest speaker was successful and complete well. later on the certificate and was hand to guest speaker and conclude by group photo .