Posts from May 2017

1 Item

វិទ្យាស្ថានសន្ទនាមេគង្គ (MDI) ចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ស.ស.ស.ក

by Murat Bayram

វិទ្យាស្ថានសន្ទនាមេគង្គ (MDI) ចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ស.ស.ស.ក នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ នៅឯទីស្នាក់ការស.ស.ស.ក រាជធានីភ្នំពេញ វិទ្យាស្ថានសន្ទនាមេគង្គ (MDI) និង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងនោះ  វិទ្យាស្ថានសន្ទនាមេគង្គ MDI នឹងជួយបណ្តុះបណ្តាលភាសារអង់គ្លេស ដោយឥតគិតថ្លៃ ដល់អ្នកសារព័ត៌មានកម្ពុជា និង ផ្តល់ជាកន្លែងសំរាប់ បណ្តុះបណ្តាលផងដែរ។ ភាគីទាំងពីរបានប្តេជ្ញាក្នុងការជួយគ្នា ទៅវិញទៅមក លើការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងនានា នៅថ្ងៃអនាគត។ លោក Hakan Atasever នាយកប្រតិបត្តិនៃវិទ្យាស្ថានសន្ទនាមេគង្គ មានប្រសាសន៏ថា វិទ្យាស្ថានសន្ទនាមេគង្គចុះអនុស្សារណៈយោគយល់គ្នាជាមួយ  ស.ស.ស.ក ដោយសារ ស.ស.ស.ក ជាស្ថាប័នទទួលស្គាល់ដោយរដ្ឋ និងមានសក្តានុពលខ្ពស់។ លើសពីនេះ វិទ្យាស្ថានសន្ទនារមេគង្គប្តេជ្ញាគាំទ្រដល់កិច្ចសហប្រតិបត្តិការដើម្បីជួយគ្នាទៅវិញទៅមក។ ចំណែក លោក ហ៊ុន វណ្ណៈ ប្រធាន ស.ស.ស.ក វិញ បានលើកឡើងថា ថ្វីត្បិតភាសាខ្មែរ ជាភាសាជាតិមានសារៈសំខាន់ក៏ពិតមែន ភាសាអង់គ្លេស ដែលជាភាសាអន្តរជាតិក៏មាន តួនាទីសំខាន់ដែរ […]