Posts from July 2017

4 Items

MDI TALK ក្រោមប្រធានបទ «ការសិក្សាវេជ្ជសាស្ត្រនៅកម្ពុជា»

by Chanmony

នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ (MDI)បានរៀបចំនូវវេទិកាកិច្ចពិភាក្សា MDI TALK ក្រោមប្រធានបទ «ការសិក្សាវេជ្ជសាស្ត្រនៅកម្ពុជា»ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៩.០០ ដល់ ១២.០០ ថ្ងៃត្រង់ នៅអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលមានវត្តមានរបស់ លោកវេជ្ជបណ្ឌិត ម៉ៅ ហេង សាស្រ្តាចារ្យផ្នែកនីតិវេជ្ជសាស្ត្រ ឧសថសាស្ត្រ និងជាអតិតអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចូលរួមធ្វើវាគ្មិនក្នុងកម្មវិធី។កម្មវិធី MDI TALK ក្នុងខែឧសភានេះគឺផ្តោតសំខាន់ ទៅលើនិស្សិតសិក្សាថ្នាក់វេជ្ជសាស្ត្រ ដែលភាគច្រើនយើងឃើញគឺវេជ្ជបណ្ជិត។ ក្នុងកម្មវិធីនេះលោកវេជ្ជបណ្ឌិត ម៉ៅ ហេង បានបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយអំពី បច្ចេកទេសវេជ្ជសាស្ត្រ ធនធានមនុស្សខាងផ្នែកសុខភាព សាកលវិទ្យាល័យវេជ្ជសាស្ត្រ ការប្រឡងពេលបញ្ជប់ថា្នក់វេជ្ជសាស្ត្រ ការសិក្សាវេជ្ជសាស្ត្រនៅក្រៅប្រទេស ប្រព័ន្ធនៃវេជ្ជសាស្ត្រ និងសាស្តា្រចារ្យវេជ្ជសាស្ត្រ​។ហើយលោកបានមានប្រសាសន៍ថា​ «ការសិក្សា វេជ្ជសាស្ត្រដែលមានរយៈពេល៨ឆ្នាំ គឺស្មើរនឹងអ្នកដែលសិក្សា កម្រិតថ្នាក់បណ្ឌិត ហើយលោកវេជ្ជបណ្ឌិត​បានបន្ថែមទៀតថា ចូរនិស្សិតវេជ្ជបណ្ឌិតទាំងអស់កុំយល់ ច្រឡំឱ្យសោះថាការ ដែលបានបញ្ជប់ថ្នាក់វេជ្ជសាស្ត្រ ក្នុងរយៈពេល៨ឆ្នាំ ហើយទៅបន្តថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ទៀតគឺមិនត្រឹមត្រូវនោះទេ  ព្រោះ រយៈពេល៨ឆ្នាំ វាបានបូកបញ្ជូលទាំង ថា្នក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ […]

ពិធីអបអរសាទរការរឹតចំណងកិច្ចសហប្រតិបត្តិការ រវាង អង្គការវិទ្យាស្ថានសន្ទនាមេគង្គ និង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)

by Chanmony

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានរៀបចំពិធីអបអរសាទរការរឹតចំណងកិច្ចសហប្រតិបត្តិការនៅភោជនីយដ្ឋានទន្លេបាសាក់ ២ ដែលមានភ្ញៀវចូលរួមជាងសរុបចំនួនជាង ៣៥ នាក់​ដែលជាថ្នាក់ដឹកនាំ សហការី និងសមាជិកនៃស.ស.ស.ក និងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ។ គោលបំណងក្នុងការរៀបចំពិធីស្រាយបួសនេះគឺដើម្បីរឹតបន្តឹងនូវកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរជាងមុនរវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)បន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។ កម្មវិធីនេះដែរក៏បានផ្ដល់ឲកាសឲ្យអ្នកចូលរួមដែលមកពីសារព័ត៌មានខុសៗគ្នាមកអង្គុយពិសារអាហាររួមតុគ្នា និងជជែកពិភាក្សា ដោយជម្រុញឲ្យមានសេចក្តីស្រលាញ់ និងសាមគ្គីភាពគ្នា ដែលជាកត្តាក្នុងការបំបែករនាំងនៃការមិនចេះអត់ឱនគ្នាទៅវិញទៅមក។ យ៉ាងណាមិញ នេះគ្រាន់តែជាការបើកទំព័រដំបូងនៃកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ ហើយនៅពេលអនាគត ឆាប់ៗខាងមុខស្ថាប័នទាំងពីរនឹងមានការសហការលើកម្មវិធី និងគម្រោងថ្មីៗបន្តទៀត។

ពិធីស្រាយបួសខែរ៉ាម៉ាដននៃសាសនាឥស្លាមកម្ពុជារវាង អង្គការវិទ្យាស្ថានសន្ទនាមេគង្គនិងសភាជាតិកម្ពុជា

by Chanmony

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយសភាជាតិកម្ពុជាបានរៀបចំពិធីស្រាយបួសខែរ៉ាម៉ាដននៃសាសនាឥស្លាមកម្ពុជា។​ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវេលាម៉ោង១៧.៣០ ដល់ ១៩.៣០ ល្ងាច នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានភ្ញៀវចូលរួមជាប្រធានគណៈកម្មការ សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ និងសហការី មកពីសភាជាតិកម្ពុជាសរុបចំនួនជាង ៣០ នាក់។ គោលបំណងក្នុងការរៀបចំពិធីស្រាយបួសនេះគឺដើម្បីអបអរសាទរឲកាសបុណ្យខែ រ៉ាម៉ាដនរបស់សាសនិកឥស្លាមកម្ពុជា និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរជាងមុនរវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និង សភាជាតិកម្ពុជា។ កម្មវិធីនេះដែរក៏បានផ្ដល់ឲកាសឲ្យអ្នកចូលរួមទាំងអស់មកអង្គុយពិសារអាហាររួមតុគ្នា និងជជែកពិភាក្សា ដោយជម្រុញឲ្យមានសេចក្តីស្រលាញ់ និងសាមគ្គីភាពគ្នា ដែលជាកត្តាក្នុងការបំបែករនាំងនៃការមិនចេះអត់ឱនគ្នាទៅវិញទៅមក។ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា អង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានជួយប្រទេសកម្ពុជាក្នុងវិស័យពីរធំៗ គឺកិច្ចការសង្គម និងការអប់រំ។ សំរាប់វិស័យអប់រំអង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានផ្តល់នូវការបណ្តុះបណ្តាលជាភាសារអង់គ្លេសនឹងកំព្យួទ័រដល់មនុស្សវ័យក្មេងនិងមន្រ្តីរដ្ឋាភិបាល។ ក្នុងវិស័យកិច្ចការសង្គមអង្គការវិទ្យាស្ថានសន្ទនាមេគង្គបានធ្វើការងារសប្បុរសធម៌ជាច្រើនរួមទាំង​      ​  អណ្តូងទឹក ការជួសជុលសាលារៀន ការបរិច្ចាគអាហារ ការផ្តល់មូលនិធិដល់ក្មេងកំព្រាជាដើម។ ជាមួយគ្នានោះដែរ លោក ហាកាន់ អាតាសឺវ័រ នាយកប្រត្តិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានថ្លែងថា៖ […]

កម្មវិធីពិសាអាហារសាមគ្គី (ស្រាយបួស)លើកទី២ រវៀងវិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយក្រសួងធម្មការ និងសាសនា

by Chanmony

ភ្នំពេញ៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយក្រសួង     ធម្មការ និងសាសនាបានរៀបចំកម្មវិធីពិសាអាហារសាមគ្គី​ (ស្រាយបួស)។​ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវេលាម៉ោង១៧.០០ ដល់ ១៩.០០ ល្ងាច នៅសណ្ឋាគារ Le Grand Palais Boutique Hotel ដែលមានភ្ញៀវចូលរួមមកពីសាសនាផ្សេងៗគ្នាសរុបចំនួន ជាង១០០ នាក់ និងក្រោមអធិបតីភាពរបស់  ឯកឧត្តម សុះ មុស៊ីន  រដ្ឋលេខាធិការក្រសួងធម្មការ​ និងសាសនា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម​ ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ គោលបំណងក្នុងការរៀបចំកម្មវិធីពិសារអាហាមិត្តភាពនេះគឺដើម្បីអបអរសាទរ របស់សាសនិកឥស្លាមកម្ពុជា ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដែលមានគោលជំនឿ និងវប្បធម៌ផ្សេងពីគ្នា​ និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរជាងមុនរវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និងក្រសួងធម្មការ និងសាសនា។ កម្មវិធីនេះដែរក៏បានផ្ដល់ឲកាសឲ្យអ្នកចូលរួមទាំងអស់មកអង្គុយពិសារអាហាររួមតុគ្នា និងជជែកពិភាក្សា ដោយជម្រុញឲ្យមានសេចក្តីស្រលាញ់ និងសាមគ្គីភាពគ្នា ដែលជាកត្តាក្នុងការបំបែករនាំងនៃការមិនចេះអត់ឱនគ្នាទៅវិញទៅមក។ ឯកឧត្តម សុះ មុស៊ីន  រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា៖ ពិធីជួបជុំពិសារអាហារមិត្តភាព នាពេលនេះគឺជាឱកាសមួយដ៏វិសេស សម្រាប់អ្នកដែលមានគោលជំនឿ និងវប្បធម៍ផ្សេងៗគ្នា […]