Posts from September 2017

1 Item

MDI TALK ក្រោមប្រធានបទ «ភាពដឹកនាំគឺមាននៅក្នុងខ្លួនអ្នក»

by Chanmony

នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ (MDI)បានរៀបចំនូវវេទិកាកិច្ចពិភាក្សា MDI TALK ក្រោមប្រធានបទ «ភាពដឹកនាំគឺមាននៅក្នុងខ្លួនអ្នក»ដែលប្រព្រឹត្តទៅចាប់ពីម៉ោង  ១:​៣០ដល់ ម៉ោង ៤:​០០ រសៀល នៅអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលមានវត្តមានលោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបតិ្តការដើម្បីកម្ពុជាចូលរួមធ្វើវាគ្មិនក្នុងកម្មវិធី។ ក្នុងកម្មវិធីនេះលោក សឿង សារឿន បានបង្ហាញអំពីចំនុចបី ក្នុងភាពជាអ្នកដឹកនាំ រួមមាន ថាមពលខួរក្បាល  ថាមពលនៃកំលាំងចិត្ត​ និង ថាមពលកំលាំងកាយ ដោយបានពន្យល់យ៉ាងក្បោះក្បាយទាក់ទងទៅនឹងចំនុចនីមួយៗ។  ក្នុងវេទិកាកិច្ចពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកចូលរួមទាំងអស់  និង វាគ្មិនផងដែរ ដោយអ្នកចូលរួមមានភាពយល់ដឹងយ៉ាងច្រើន និងចេះប្រើប្រាស់ភាពដឹកនាំនៅក្នុងខ្លួណ ហើយអ្នកចូលរួមទាំងអសើបានស្នើរសុំឱ្យមានវេទិកាពិភាក្សាបែបនេះតទោត  ព្រមទាំងមាន សំណួរជាច្រើនដែលអ្នកចូលរួមទាំងអស់សួរទៅកាន់វាគ្មិន។ កម្មវិធីត្រូវបានបញ្ជប់យ៉ាងជោគជ័យក្នុងរយៈពេល៣ ម៉ោងដែលអ្នកចូលរួមបាន​ ទទួលប្រយោជន៍ ដ៏មាន ផ្លែផ្កា រួមទាំងការប្រគល់លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន ហើយនិងការថតរូប បញ្ជប់នូវកម្មវិធី។ On 27th May 2017 Mekong Dialogue Institute […]