Posts from September 2018

1 Item

អាស៊ានឆ្ពោះទៅកាន់ស្ថេរភាពក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម

by Rony Khary

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំកម្មវិធី «អាស៊ានឆ្ពោះទៅកាន់ស្ថេរភាពក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម» ឬ ASEAN Toward Regional Stability Through Social Media ដែលហៅកាត់ថា​ ​ASEANCon និងបានប្រព្រឹត្តទៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការ កម្ពុជា~កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង០៨:00 ព្រឹក ដល់ ០៤:00 ល្ងាច ដោយមានការអញ្ជើញ ចូលរួមពីសិស្សនិស្សិត មន្រ្តីរាជការ មន្រ្តីអង្គការ អ្នកកាសែតទាំង ក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជាង ៤៧០ នាក់។កម្មវិធីនេះមានគោលបំណងបង្កើតជាវេទិកាសម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមមកពីប្រទេសជាសមាជិកអាស៊ានអាចពិភាក្សានិងចែករំលែកព័ត៌មាន ព្រមទាំង បង្កើនការយល់ដឹង និង ចំណេះដឹងអំពីតួនាទីនៃសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងតំបន់អាស៊ាន។មិនតែប៉ុណ្ណោះកម្មវិធីមានគោលបំណងផ្ដល់ការយល់ដឹងដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ឲ្យមានទំនួលខុសត្រូវទៅលើឥទ្ធិពលដែលពួកគេមាន និង ដើម្បី លើកកម្ពស់សន្ដិភាព សាមគ្គីភាព និង ភាពសុខដុមរមនាតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ASEANCon មានវេទិកាពិភាក្សាចំនួន ២ ដែលមានការចូលរួមពីសាស្រ្តាចារ្យផ្នែកតំបន់អាស៊ាន និង អ្នកជំនាញផ្នែកសារព័ត៌មានជាតិនិងអន្តរជាតិ។ ប្រធានបទពិភាក្សាទីមួយគឺ «ការកសាងសន្តិភាពនិងការទាក់ទង» ដែលបានចូលរួមដោយ លោកបណ្ឌិត នាក់ […]