On February 13, 2017, abiding the UN’s national mark Article 65/5, Mekong Dialogue Institute, Danmission and Catholic Church in Cambodia in collaboration with the Ministry of Cults and Religion, organize a program to celebrate World Interfaith Harmony Week under the theme “Religious Leaders’ Contribution to  peacebuilding in Cambodia’ at Century Hotel Pursat. The event was presided over by H.E. Seng Somony, Under-Secretary of State of Ministry of Cults and Religion. An estimate of 120 religious leaders across the province attended the program. The World Interfaith Harmony Week is a new initiative for both Cambodia and the world. In 2010, with the aim of resolving religious conflicts and building a peaceful and just society via religious understanding, the UN General Assembly consented to celebrate World Interfaith Harmony Week every year.  The mark focuses on four main points:

  1. To ensure that mutual understanding and inter-religious dialogue is a critical dimension of the culture of peace.
  2. To select the first week of February every year to celebrate World Interfaith Harmony Week between all religions and beliefs.
  3. To encourage all nations to voluntarily support and spread the message of harmonization and serenity at places of worship during the week based on the love of God and the love of their neighbors in their own traditions, religions and faith.
  4. To propose all religious leaders to inform about the implementation of this new approach to people in the community.

This celebration marks the beginning of a new initiative of promoting interfaith harmonization on regional and national levels. Only when people mutually understand each other, respect one another for their faith and work together for the common good, can they achieve interfaith harmony.

ទិវាសប្តាហ៍សុខដុមរម្យនាអន្តរជំនឿពិភពលោក

ក្រោមប្រធានបទ

មេដឹកនាំសាសនារួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា

           ដោយគោរពតាមកតិសញ្ញារបស់អង្គការសហប្រជាជាតិត្រង់មាត្រា៦៥/៥ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ អង្គការ Danmission និងព្រះសហគមន៍កាតួលិកកម្ពុជា សហការជាមួយក្រសួងធម្មការ និងសាសនា   បានប្រារព្ធសប្ដាហ៍សុខដុមរមនាអន្តរជំនឿពិភពលោកក្រោមប្រធានបទ “មេដឹកនាំសាសនារួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា នៅសណ្ឋាគារសេនជូរី ខេត្តពោធិ៍សាត់។ ក្នុងនោះដែរ ក៏មានការអញ្ជើញនិមន្តចូលរួមនៃមេដឹកនាំសាសនាធំៗទាំងបីនៃប្រទេសកម្ពុជា សរុបរួមមាន ១២០នាក់និងអង្គ។ ទិវាសប្តាហ៍សុខដុមរម្នា អន្តរជំនឿពិភពលោក គឺជាទិវាថ្មីមួយ សម្រាប់ទូទាំងសកលលោក និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ចាប់តាំងពីឆ្នាំ ២០១០ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដើម្បីធ្វើឲមានការប្រារព្ធទិវានេះឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង ចូលរួមចំណែកដោះស្រាយទំនាស់សាសនា និងស្វែងរកភាពសុខដុមរម្នាដើម្បីកសាងសង្គមមួយដែលមានសន្តិភាព និងយុត្តិធម៌ ដោយផ្តោតលើចំនុចបួនសំខាន់ៗ៖

១ ធ្វើឲ្យប្រាកដថា ការយល់ដឹងពីគ្នាទៅវិញទៅមក និងកិច្ចសន្ទនាអន្តរសាសនាបង្កើតវិមាត្រដ៏សំខាន់មួយនៃវប្បធម៌សន្តិភាព។

២ ប្រកាសជ្រើសយកសប្តាហ៍ដំបូងនៃខែកុម្ភៈជារៀងរាល់ឆ្នាំ ជាសប្តាហ៍សុខដុមរម្នាអន្តរជំនឿសាសនាពិភពលោករវាងសាសនានិងជំនឿទាំងអស់។

៣ លើកទឹកចិត្តឲ្យប្រទេសទាំងអស់គាំទ្រ ដោយឈរលើមូលដ្ឋានស័្មគ្រចិត្ត ដល់ការរីករាលដាលនៃសារនៃភាពសុខដុមរម្នា និងសុច្ឆន្ទៈ នៅក្នុងព្រះវិហារ សាលាប្រជុំ និងទីកន្លែងថ្វាយបង្គំ ក្នុងអំឡុងពេលមួយសប្តាហ៍នោះ ដែលផ្អែកលើសេចក្តីស្រលាញ់របស់ព្រះ និងសេចក្តីស្រលាញ់អ្នកជិតខាងរបស់ខ្លួន ដោយយោងតាមប្រពៃណីសាសនាផ្ទាល់ខ្លួន ឬ សេចក្តីជំនឿរបស់ពួកគេ។

៤ ស្នើឲ្យមេដឹកនាំសាសនាទាំងអស់ផ្តល់ដំណឹងអំពីការអនុវត្តដំណោះស្រាយថ្មីនេះដល់អង្គប្រជុំ និងប្រជាជនក្នុងសហគមន៍។

ការប្រារព្ធទិវានេះឡើង គឺជាកិច្ចចាប់ផ្តើមនៃសេរីភាពនៃគំនិតផ្តួចផ្តើមមួយ ដើម្បីលើកកម្ពស់ភាពសុខដុមរម្នាអន្តរជំនកម្រិតថ្នាក់តំបន់និងថ្នាក់ជាតិ។ ដើម្បីអាចសម្រេចបំណងនេះបាន គឺតម្រូវឲ្យយើងទាំងអស់គ្នា ស្គាល់គ្នាឲ្យបានកាន់ច្បាស់ គោរពអំពីជំនឿរបស់គ្នាទៅវិញទៅមក និងធ្វើការរួមគ្នាសម្រាប់សេចក្តីល្អរួមតែមួយ។