Nursing Profession: Promote Better People Health and Better Family and Social Economic

On the afternoon of March 18, 2017 Mekong Dialogue Institute initiated MDI talk under the topic ” Nursing Profession: Promote Better People Health and Better Family and Social Economic” that was held from 1:30 pm until 4:00 pm which was presence by Mr. Virya Koy the Chief Bureau of Nursing and Midwifery, Ministry of Health, and also Vice President of Chenla University to be our guest speaker. This month MDI TALK are mainly attend by nursing, midwife and medicine student.

This MDI TALK are mostly focus on student who studied major nursing in order to give a chance for them to learn and can implementation to the field of medical care and exchange ideas with the guest speaker as well.

During the event Mr. Koy Virya has present and explain precisely 7 point for the participant such as: definition of nursing profession, qualification and behavior of nursing profession, what is patient care, nursing profession education, nursing service, effectiveness and value of nursing profession and service fees.

And he added that the nursing profession is very important for patients to lead them to the recovery.

With vigorous of participation the program was successfully completed and later on   certificate and gift present to guest speaker and group photo.

 

វិជ្ជាជីវៈថែទាំៈ ធ្វើឱ្យសុខភាពប្រជាជនកាន់តែប្រសើរឡើងនិងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គម

នារសៀលថ្ងៃទី ១៨ ខែ មិនា ឆ្នំា ២០១៧  អង្គការវិទ្យាស្ថានសន្ទនាមេគង្គ(MDI) បាន រៀបចំកម្មវិធី MDI TALK ក្រោមប្រធានបទ “វិជ្ជាជីវៈថែទាំៈធ្វើឱ្យសុខភាពប្រជាជន កាន់តែ ប្រសើរឡើងនិង លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គម ដែល ប្រព្រឹត្តទៅចាប់ពីម៉ោង ១.៣០ រសៀល ដល់ម៉ោង៤.០០ រសៀល ដែលមានវត្តមានរបស់ លោក កុយ វីរីយ៉ា ប្រធានការិយាល័យ គិលានុបដ្ឋាក និងឆ្មប នៃក្រសួងសុខាភិបាល និងជា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡា បានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធី។កម្មវិធី MDI TALK នាខែនេះ ភាគច្រើនមានការចូលរួមពីសំណាក់និស្សិតផ្នែក គិលានុបដ្ឋាក ឆ្មប វេជ្ជបណ្ឌិត។

កម្មវិធីក្នុងនេះខែដែរគឺខាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គបានផ្តោតសំខាន់ទៅលើនិស្សិតដែលរៀនផ្នែក វេជ្ជសាស្ត្រថែទាំ ដើម្បីឱ្យពួកគាត់ទទួលចំណេះដឹងបន្ថែម សម្រាប់អនុវត្តក្នុងវិស័យថែទាំវេជ្ជសាស្ត្រហើយផ្តល់ឱកាសឱ្យអ្នកចូលរួមបានផ្លាស់ប្តូរគំនិតទៅវិញទៅមកនឹងវាគ្មិន។

ក្នុងកំឡុងពេលនៃកម្មវិធី លោក កុយ វីរីយ៉ា បានបង្ហាញ និងពន្យល់យ៉ាងជាក់លាក់អំពី ៧ ចំនុចសម្រាប់និស្សិតទាំងអស់ ដែលក្នុងនោះរួមមាន  និយមន័យនៃវិជ្ជាជីវៈ លក្ខណៈសម្បត្តិឥរិយាបទវិជ្ជាជីវៈ តើអ្វីទៅជាការថែទាំអ្នកជម្ងឺ ការអប់រំវិជ្ចាជីវៈថែទាំ សេវាថែទាំ ប្រសិទ្ធិភាពការថែទាំ និងប្រសិទ្ធិភាពតម្លៃ តម្លៃរបស់គិលាបនុបដ្ឋាក ការថែទាំ និងតម្លៃសេវា។ ហើយលោកបានបញ្ជាក់បន្ថែមថា វិជ្ជាជីវៈថែទាំពិតជាមាន សារៈសំខាន់ ណាស់សម្រាប់អ្នកជម្ងឺក្នុងការឈានទៅរកការសះស្បើយគឺត្រូវការអ្នកថែទាំជម្ងឺ។ដោយ

កម្មវិធីមានការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមហើយក៏មានសំណួរជាច្រើនដែលអ្នកចូលរួមបានសួរទៅកាន់វាគ្មិន។ កម្មវិធីត្រូវបានបញ្ចប់យ៉ាងជោគជ័យ ជាមួយនឹងការប្រគល់លិខិតថ្លែងអំណរគុណ រួមទាំងវត្ថុអនុស្សាវរីយ៍ជូនទៅវាគ្មិន ហើយនឹងការថតរូបទុកជាអនុស្សាវរីយ៍។