កាលពីល្ងាចថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គ មានភាពសោមនស្សរីករាយបានរៀបចំពិធីពិសារអាហារស្រាយបួស ដើម្បីអបអរបុណ្យរ៉ាម៉ាដនរបស់បងប្អូនឥស្លាម ជាមួយ ក្រុមនិស្សិត សាស្រ្តាចារ្យ និងអង្គការជាដៃគូនានា។

លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានមានប្រសាសន៍ផងដែរថា «នាពេលបច្ចុប្បន្ន ប្រទេសជាច្រើន កំពុងប្រឈមនឹងសង្គ្រាម ការបែកបាក់ ប៉ុន្តែយើងមានសំណាងណាស់ដែលបានរស់នៅក្នុងសង្គមដែលមានថ្នាក់ដឹកនាំ គាំទ្រដល់ ការរួមរស់ដោយសន្តិភាពមិនប្រកាន់ជាតិសាសន៍»

កម្មវិធីនេះមានអ្នកចូលរួមមកពីតំណាងអង្គការនានាសរុប ៥០ នាក់ ដែលក្នុងនោះ បានចូលរួមពិសារអាហារស្រាយបួសរួមគ្នា ស្តាប់ការចែករំលែកស្តីពី ពិធីបុណ្យរ៉ាម៉ាដន របស់បងប្អូនសាសនាឥស្លាម និងបានបញ្ចេញមតិពាក់ព័ន្ធនឹងកម្មវិធីផងដែរ

 

On 17 May 2018, Mekong Dialogue Institute welcomed 50  youth groups, lecturers, academicians and religious community to have an Iftar friendship dinner and celebrate Ramadan.

Mr. Hakan Atasever, President of Mekong Dialogue Institute also points out that, “Too many countries are divided right now but we are fortunate to live in a society where leaders of the country support peaceful coexistence of people regardless of their religion or nationalities. The respect, compassion, and cooperation for one another is the key to living in harmony in a diverse society.” Regardless of religions practice, participants of this event shared a meal with fellow Muslims friends and coworker who break their fast in the evening. They were introduced to the “Celebration of Ramadan” and gave remarks on the event.