កាលពីល្ងាចថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយក្រសួងធម្មការនិងសាសនា មានភាពសោមនស រៀបចំពិធីពីសារអាហារស្រាយបួសដើម្បីអបអរបុណ្យរ៉ាម៉ាដនរបស់បងប្អូនឥស្លាមក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សុះ មូស៊ីន។

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា ក្នុងប្រទេសកម្ពុជាមានសាសនាធំៗចំនួន ៣ ក្នុងនោះមាន ព្រះពុទ្ធសាសនា គ្រឹស្តសាសនា និង  សាសនាអ៊ីស្លាម ហើយទោះបីប្រទេសកម្ពុជាយើងប្រកាន់ព្រះពុទ្ធសាសនាជាសាសនារដ្ឋក្តី ប្រជាជនមានសេរីភាពស្មើគ្នាៗក្នុងការគោរពសាសនាផ្សេងៗ។ នេះសរបញ្ជាក់ពី សេរីភាពក្នុងការប្រកាន់សាសនា និង ការមិនរើសអើងក្នុងសង្គមជាតិរបស់យើង។ 

លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានមានប្រសាសន៍ផងដែរថា «នាពេលបច្ចុប្បន្ន ប្រទេសជាច្រើន កំពុងប្រឈមនឹងសង្គ្រាម ការបែកបាក់ ប៉ុន្តែយើងមានសំណាងណាស់ដែលបានរស់នៅក្នុងសង្គមដែលមានថ្នាក់ដឹកនាំ គាំទ្រដល់ ការរួមរស់ដោយសន្តិភាពមិនប្រកាន់ជាតិសាសន៍»

កម្មវិធីនេះមានការចូលរួមពីមន្ត្រីក្រសួងធម្មការនិងសាសនាចំនួន ៥ ៥ រូប ដែលក្នុងនោះ បានចូលរួមពិសារអាហារស្រាយបួសរួមគ្នា និងពិភាក្សាពី កិច្ចសន្ទនាអន្តរសាសនា ដែលជាស្ពានទំនាក់ទំនងឆ្ពោះទៅកាន់សង្គមប្រកបដោយសន្តិភាព និង ភាពសុខដុមរមនារវាងអ្នកកាន់សាសនាផ្សេងៗគ្នា។

 

On the evening of 23 May 2018, Mekong Dialogue Institute in cooperation with Ministry of Cult and Religion is pleased to organize an “Iftar Dinner” to celebrate Ramadan.

This event was presided over by H.E Dr. Sos Mousine, who remarked that there are 3 main religions in Cambodia, namely Buddhism, Christianity, and Islam. While Buddhism is recognized as the national religion, people living in Cambodia can follow any religion of their choosing, which showcase the country’s freedom of religious practice.

Mr. Hakan Atasever, President of Mekong Dialogue Institute also points out that, “Too many countries are divided right now but we are fortunate to live in a society where leaders of the country support peaceful coexistence of people regardless of their religion or nationalities. The respect, compassion, and cooperation for one another is the key to living in  harmony in a diverse society.”

This joyous event was attended by 55 ministry officers who break the fast together with fellow Muslims  friends and coworkers and had a meaningful discussion on how interfaith dialogue pave the way to peace building and harmonious living in Cambodian society.