នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ (MDI)បានរៀបចំនូវវេទិកាកិច្ចពិភាក្សា MDI TALK ក្រោមប្រធានបទ «ភាពដឹកនាំគឺមាននៅក្នុងខ្លួនអ្នក»ដែលប្រព្រឹត្តទៅចាប់ពីម៉ោង  ១:​៣០ដល់ ម៉ោង ៤:​០០ រសៀល នៅអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលមានវត្តមានលោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបតិ្តការដើម្បីកម្ពុជាចូលរួមធ្វើវាគ្មិនក្នុងកម្មវិធី។

ក្នុងកម្មវិធីនេះលោក សឿង សារឿន បានបង្ហាញអំពីចំនុចបី ក្នុងភាពជាអ្នកដឹកនាំ រួមមាន ថាមពលខួរក្បាល  ថាមពលនៃកំលាំងចិត្ត​ និង ថាមពលកំលាំងកាយ ដោយបានពន្យល់យ៉ាងក្បោះក្បាយទាក់ទងទៅនឹងចំនុចនីមួយៗ។  ក្នុងវេទិកាកិច្ចពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកចូលរួមទាំងអស់  និង វាគ្មិនផងដែរ ដោយអ្នកចូលរួមមានភាពយល់ដឹងយ៉ាងច្រើន និងចេះប្រើប្រាស់ភាពដឹកនាំនៅក្នុងខ្លួណ ហើយអ្នកចូលរួមទាំងអសើបានស្នើរសុំឱ្យមានវេទិកាពិភាក្សាបែបនេះតទោត  ព្រមទាំងមាន សំណួរជាច្រើនដែលអ្នកចូលរួមទាំងអស់សួរទៅកាន់វាគ្មិន។

កម្មវិធីត្រូវបានបញ្ជប់យ៉ាងជោគជ័យក្នុងរយៈពេល៣ ម៉ោងដែលអ្នកចូលរួមបាន​ ទទួលប្រយោជន៍ ដ៏មាន ផ្លែផ្កា រួមទាំងការប្រគល់លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន ហើយនិងការថតរូប បញ្ជប់នូវកម្មវិធី។

On 27th May 2017 Mekong Dialogue Institute was initiated MDI TALK under the topic of“Leadership is in you ”  was held from 1.30pm to 4.00pm which presence by Mr. Soeung Saroeun   Executive Director of Cooperation Committee for Cambodia (CCC) to be our guest speaker.

During the event   Mr. Soeung Saroeun present the 3 main point to be a good leadership and have explain clearly about that point. In this discussion with the vigorous of participant and guest speaker was successful and complete well. later on the certificate and was hand to guest speaker and conclude by group photo .