Free English-tutoring Project with ETSI

            As the world is globalizing and Cambodia is a member of the Association of Southeast Asian Nations (ASEAN), English plays a key role in the country’s development. For one year, English Teaching Solidarity Initiative (ETSI) volunteer group has been opening English classes free of charge for students at Chroy Chongva Primary School in Phnom Penh. This English-tutoring project aims to promote the value of education and offer educational opportunity to less privileged students. ETSI does not only teach English to the children, but also create an enthusiastic learning environment, host a tree planting program in the school and many other activities.

On August 20, 2016, a Spelling Bee Competition was held for the students of Chroy Chongva Primary School with the support of Mekong Dialogue Institute, Landa Car Rental, Zaman University and SMS Construction Equipment Supply. The students of the English-tutoring project were tested with their spelling skill in the competition. The teacher volunteers were also awarded a certificate of appreciation on the same day.

Mr. Ratanak Vong, the principal of Chroy Chongva Primary School told the audiences that he was so delighted that his students got to learn English with ETSI. He admired all volunteers for sacrificing their time to teach his students without taking any fees for this whole year. Maland Khim, the president of ETSI, enthusiastically said in his speech, “Today, I’m standing here in the name of a Cambodian youth who have involved in many kinds of volunteer work, especially education-related.” Maland also expressed his gratitude to his team advisor, Mr. Serkan Bulut, the head of International Relations department at Zaman University, for helping the team making the project successful. In the very same occasion, Mekong Dialogue Institute also donated 30 English and Khmer story books to Chroy Chongva Primary School. Students will be able to read these books and improve their English language learning.

Soon, ETSI will expand its project to Mongkul Sathavorn Primary School in the suburb of Phnom Penh. ETSI will announce a call for volunteer to help teach at the above mentioned school.

គម្រោងបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃជាមួយក្រុម ETSI

                    ដោយពិភពលោកកំពុងតែធ្វើសកលភាវូបនីយកម្ម ហើយកម្ពុជាជាសមាជិកមួយក្នុងសហគមន៍អាស៊ាន ភាសាអង់គ្លេសដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេស។ នៅក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ ក្រុមយុវជនស្ម័គ្រចិត្ត English Teaching Solidarity Initiative ដែលហៅកាត់ថា ETSI បានចែករំលែកនូវចំណេះដឹងភាសាអង់គ្លេសរបស់ពួកគេដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាជ្រោយចង្វារក្នុងរាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងផ្ដល់ឱកាសសិក្សាដល់សិស្សដែលគ្មានធនធាន។ ETSI មិនត្រឹមតែបានបង្រៀនភាសាអង់គ្លេសដល់កុមារនោះទេ ថែមទំាងបានផ្តល់ភាពសប្បាយរីករាយ បង្កើតកម្មវិធីដាំដើមឈើក្នុងសាលា និងសកម្មភាពផ្សេងទៀត។

នាថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ ETSI បានប្រារព្ធកម្មវិធីប្រកួតប្រជែងប្រកបពាក្យជាភាសាអង់គ្លេសដែលហៅថា Spelling Bee សម្រាប់សិស្សានុសិស្សនៃសាលាបឋមសិក្សាជ្រោយចង្វារក្រោមការគាំទ្រនិងឧបត្ថម្ភរបស់វិទ្យាស្ថានសន្ទនាមេគង្គ LANDA Car Rental សាកលវិទ្យាល័យហ្សាម៉ាន់ និងក្រុមហ៊ុនសម្ភារៈផ្គត់ផ្គង់សំណង់ SMS ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងសាកល្បងចំណេះដឹងប្រកបវាក្យសព្ទរបស់សិស្សនិងដើម្បីប្រគល់ប័ណ្ណសរសើរទៅដល់គ្រូអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានបង្រៀននៅសាលាបឋមសិក្សាជ្រោយចង្វារផងដែរ។

លោក វង្ស រតនៈ នាយកនៃសាលាបឋមសិក្សាជ្រោយចង្វារ បានមានប្រសាសន៍ថាគាត់ពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់សម្រាប់សិស្សនៅសាលារបស់គាត់ដែលមានឱកាសបានរៀនភាសាអង់គ្លេសជាមួយ ETSI។ លោកបានស្ងើចសរសើរចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានចំណាយពេលរបស់ពួកគេសម្រាប់ការបង្រៀននេះដោយមិនគិតពីផលចំណេញអ្វីទាំងអស់ក្នុងរយៈពេលមួយឆ្នាំនេះក្រៅពីការទទួលនូវបទពិសោធន៍និងភាពសប្បាយរីករាយ។ លោក ឃឹម  ម៉ាឡែន  ប្រធានបស់ ETSI បានថ្លែងក្នុងទឹកចិត្តសប្បាយរីករាយថា ខ្ញុំកំពុងឈរនៅទីនេះនៅថ្ងៃនេះក្នុងនាមជាយុវជនកម្ពុជាដែលបានចូលរួមធ្វើការងារស្ម័គ្រចិត្តជាច្រើន ជាពិសេសក្នុងវិស័យអប់រំ។  លោកក៏បានថ្លែងអំណរគុណចំពោះអ្នកទីប្រឹក្សាយោបល់របស់ក្រុមគឺលោក Serkan Bulut ប្រធានដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យហ្សាម៉ាន់ ដែលតែងតែផ្ដល់ការលើកទឹកចិត្តក្នុងការធ្វើឱ្យគម្រោងនេះមានភាពជោគជ័យ។ ស្របពេលជាមួយគ្នានោះដែរ វិទ្យស្ថានសន្ទនាមេគង្គក៏បានឧបត្ថម្ភសៀវភៅរឿងនិទានជាភាសាខ្មែរនិងភាសាអង់គ្លេសចំនួន៣០ ក្បាលទៅដល់សាលាបឋមសិក្សាជ្រោយចង្វារផងដែរ ដើម្បីឲប្អូនៗអាចអាននិងពង្រីកចំនេះដឹងភាសាអង់គ្លេសរបស់ពួកគេ។

មិនយូរមិនឆាប់ ETSI នឹងរីករាលដាលនូវគម្រោងនេះទៅដល់សាលាបឋមសិក្សា មង្គុលសត្ថាវ័ន ដែលស្ថិតនៅជាយក្រុងនៃទីក្រុងភ្នំពេញ។ ETSI នឹងធ្វើការប្រកាសនិងជ្រើសរើសអ្នកស្ម័គ្រចិត្តថ្មីបន្ថែមទៀតដើម្បីបង្រៀនភាសាអង់គ្លេសនៅសាលាបឋមសិក្សាមង្គុលសត្ថាវ័ន។