នាថ្ងៃទី២៥ ខែវិច្ឆិ្កកា ឆ្នាំ២០១៧ វិទ្យាស្ថានសន្ទនាមេគង្គបានធ្វើដំណើរទស្សនៈកិច្ចសិក្សានៅឯសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងក្រោមការជ្រោមជ្រែងនិងសហការពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ដោយក្នុងនោះមានសិស្សានុសិស្ស និងនិស្សិតមកពីបណ្តាវិទ្យាល័យ និង សាកលវិទ្យាល័យចំនួន ៥០អង្គ/នាក់។ក្នុងដំណើរទស្សនកិច្ចសិក្សាមានសកម្មភាពផ្សេងជាច្រើន ដូចជា៖ បទបង្ហាញក្រោមប្រធានបទ «មានសន្តិភាព មានការអភិវឌ្ឍន៍» ការបញ្ចាំងភាពយន្តឯកសារ «គ្រាប់អង្គរ » និងការទស្សនាពិព័រណ៍របស់ កុមារអង្គការ ។ល៕ គោលបំណងនៃដំណើរទស្សនៈកិច្ចសិក្សានេះគឺចង់បង្ហាញ និងដាស់រំលឹកឲ្យកូនខ្មែរទាំងអស់យល់ដឹងកាន់តែច្បាស់ពីប្រវត្តិសាស្រ្តខ្មែរ ក្នុងរបប ៣ឆ្នាំ ៨ខែ២០ថ្ងៃ(របបកម្ពុជាប្រជាធិបតេយ្យ) នៃក្នុងការកសាងសន្តិភាព និង ការអភិវឌ្ឍន៍ ហើយចង់ជំរុញនិងលើកទឹកចិត្តអ្នកចូលរួមឱ្យមានចម្ងល់ទាក់ទងនឹងដំណើរទស្សនៈកិច្ច ហើយចង់បង្កើតឱ្យមានវប្បធម៌សន្ទនារវាងគ្នា និងគ្នា។

 

On November 25, 2017, Mekong Dialogue Institute has organized A Study Tour to Tuol Sleng Genocide Museum in cooperation with the Tuol Sleng Genocide Museum Management. The trip was meaningful and beneficial to more than 50 high school and university students with many productive activities at the side. Furthermore, the presenter gave a speech on the topic of “Peace and Development,” was followed by watching a movie titled “Rice” and also participants visited an exhibition of “Children during the Khmer Rouge.” This tour aims to raise awareness of past tragedies and demonstrate the genocide of Khmer Rouge Regime in the Kingdom of Cambodia for 3-years, 8-months, and 20-days for peace and development.