កាលពីល្ងាចថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គ បានរៀបចំពិធីពិសារអាហារស្រាយបួសដើម្បីអបអរបុណ្យរ៉ាម៉ាដន ក៏ដូចជា បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិទស្និទជាមួយ ក្រសួងនិងវិទ្យាស្ថានជាដៃគូ។   

កម្មវិធីចូលរួមដោយមន្ត្រីគ្រប់ជាន់ថ្នាក់ជាង ៥០ រូប  ពិសេសជាងនេះទៅទៀត តំណាងក្រសួងនិងវិទ្យាស្ថានជាដៃគូរបស់អង្គការវិទ្យាស្ថានសន្ទនាមេគង្គយើងខ្ញុំ រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការ ព្រមទាំង និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានឡើងមានមតិសំណេះសំណាលដ៏មានតម្លៃពាក់ព័ន្ធនឹងកម្មវិធីនេះ ផងដែរ។

លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានមានប្រសាសន៍ផងដែរថា «នាពេលបច្ចុប្បន្ន ប្រទេសជាច្រើន កំពុងប្រឈមនឹងសង្គ្រាម ការបែកបាក់ ប៉ុន្តែយើងមានសំណាងណាស់ដែលបានរស់នៅក្នុងសង្គមដែលមានថ្នាក់ដឹកនាំ គាំទ្រដល់ ការរួមរស់ដោយសន្តិភាពមិនប្រកាន់ជាតិសាសន៍» ។

សារៈសំខាន់នៃការប្រារព្ធពិធីនេះមានសារៈសំខាន់ណាស់ ទីមួួយ គឺដើម្បីអបអរសាទរពិធីបុណ្យរ៉ាម៉ាដនរបស់បងប្អូនឥស្លាម ដែលនេះបង្ហាញពីសុខសន្តិភាពនិង ការចុះសម្រុងមិនប្រកាន់ជាតិសាសន៍ក្នុងសង្គម និងទីពីរ គឺដើម្បីឆ្លៀតឱកាសពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និង ដៃគូ។

On the evening of 28 May 2018, Mekong Dialogue Institute hosted an Iftar Friendship Dinner with partner ministries and institutions to celebrate Ramadan and strengthen bonds with our partners.

Over 50 officials joined this program including delegates from partner ministries and institution such as Ministry of Rural Development, Ministry of Justice, Ministry of Interior, Ministry of Foreign Affairs and International Cooperations and Preah Sihanouk Raja Buddhist University. Each partner representative deliver a remark at the end of the event to express appreciation for MDI to host this event.

Mr. Hakan Atasever, President of Mekong Dialogue Institute also points out that, “Too many countries are divided right now but we are fortunate to live in a society where leaders of the country support peaceful coexistence of people regardless of their religion or nationalities. The respect, compassion, and cooperation for one another is the key to living in harmony in a diverse society.”

This event is hosted to celebrate Ramadan, which is a holy celebration for Muslims, reflects the peace and harmonious living with no discrimination in Cambodia; and is a chance for fruitful discussions and strengthen relations with partners.