On Saturday 17 December 2016 interfaith and peace building department of Mekong Dialogue Institute hosted a group of more than 25 Christian fellows who works at ‘’Good New International School’’.

Through the meeting, it has created a good relationship with  the group of different religions and to share our respect to one another.  Our main purpose of organizing this event is to celebrate Happy Merry Christmas in this year. To begin the program Executive president of MDI Mr. Hakan Atasever well coming to participants who were attended, he said this is our greatest honor that we invited Pastor Oung Rien to join with us today.  Although we all have different skin black and white even we have different beliefs Islam or Christianity but we do not cause any problems because the world we’re living like a house under one roof. We must respect their rights to the mutual respect and our goal is to build a peaceful world. He also quoted a word from Martin Luther King, Jr: “We must learn to live together as brother or perish together as fools”.

After listening to comments made by the Executive President of MDI, this is time to enjoy delightful meals, everyone enjoyed the food with smile and happiness, while having lunch we also discuss about our misunderstanding on faith. At the end of the program, Pastor Oung Rien shared with us the history of the Christmas celebration. He expressed thanks to Executive President and MDI staff to organize interfaith lunch for today. He said: I’m very happy to participate in programs that promoted peace building and to get more close communication between different religion people.

Finally, our Executive President gives a gift to Pastor Oung Rien for Happy Merry Christmas. We wish you all the best.

នាថ្ងៃសៅរ៍ទី ១៧ ខែធ្នូ ឆ្នាំ ២០១៦ វិទ្យាស្ថានសន្ទនាមេគង្គ ផ្នែកអន្តរជំនឿរ និងកសាងសន្តិភាព បានរៀបចំទទួលអ្នកដែលមានជំនឿលើគ្រិស្តសាសនា២៥នាក់មកពិសារអាហារសន្តិភាពថ្ងៃត្រង់នៅឯការិយាល័យវិទ្យាស្ថានសន្ទនាមេគង្គ។ អ្នកដែលអញ្ជើញចូលរួមសុទ្ធសឹងតែជាបុគ្គលិក និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅឯ”សាលាអន្តរជាតិដំណឹងល្អ”។ តាមរយះនៃការជួបជុំវាបានបង្កើតភាពស្និតស្នាលរវាងជនដែលមានសាសនាផ្សេងគ្នា ហើយនឹងផ្តល់ការគោរព និងអបអរសាទរពិធីបុណ្យណូអែលក្នុងឆ្នាំនេះផងដែរ។ ការចាប់ផ្តើមនៃកម្មវិធី លោកនាយកប្រតិបត្តិ ហាខាន់ អាតាសឺវ័រ បានមានប្រសាសន៍ថាៈ វាពិតជាកេត្តិយសដ៏ធំរបស់អង្គការយើងដែលបានអញ្ជើញលោកគ្រូបូជាចារ្យ អ៊ួង រៀន មកអង្គុយពិសារអាហារថ្ងៃត្រង់ជាមួយគ្នាក្នុងថ្ងៃនេះ។ ទោះបីជាយើងទាំងអស់គ្នាមានពណ៌សម្បុរខុសគ្នាក៏ដោយ និងសូម្បីតែយើងមានជំនឿផ្សេងពីគ្នាក៏ដោយ តែយើងមិនបង្កឲ្យមានបញ្ហារវាងសាសនា ព្រោះយើងកំពុងរស់នៅក្នុងពិភពលោកជាផ្ទះក្រោមដំបូលតែមួយ។ យើងត្រូវចេះគោរពសិទ្ធិក្នុងការគោរពគ្នាទៅវិញទៅមក ដោយគោលដៅរបស់យើងគឺដើម្បីកសាងសន្តិភាពជូនពិភពលោកទាំងមូល។ គាត់បានបន្តទៀតថាៈលោក Martin Luther King, Jr បាននិយាយ ”យើងត្រូវចេះសម្របខ្លួនក្នុងការរស់នៅជាមួយគ្នា ឫស្លាប់ជាមួយគ្នា” ។

បន្ទាប់ពីបានស្តាប់សម្តីរបស់នាយកប្រតិបត្តិនៃអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ភ្ញៀវទាំងអស់បានទទួលទានពិសារអាហារសន្តិភាពថ្ងៃត្រង់ និងជជែកគ្នាលើចម្ងល់ចំពោះសាសនានីមួយៗ។ ជាចុងបញ្ចប់នៃកម្មវិធី លោកគ្រូបូជាចារ្យ អ៊ួង រៀនដែលបានមានប្រសាសន៍សំណេះសំណាល់ ហើយនិយាយពីប្រវត្តិក្នុងនៃអបអរសាទរនៃពិធីបុណ្យណូអែលពីអតីតកាលមក។ គាត់ក៏បានធ្វើការថ្លែងអំណរគុណទៅកាន់នាយកប្រតិបត្តិ និងបុគ្គលិកអង្គការវិទ្យាស្ថានសន្ទនាមេគង្គដែលបានរៀបចំកម្មវិធីអាហារសន្តិភាពអន្តរជំនឿក្នុងថ្ងៃនេះផងដែរ។ គាត់បានបន្តទៀតថា៖ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីដែលលើកម្ពស់ការកសាងសន្តិភាព និងការប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងជិតស្និតរវាងជនប្រកាន់ជំនឿសាសនាខុសៗគ្នា។ ជាចុងក្រោយនាយកប្រតិបត្តិរបស់យើងបានផ្តល់ជាវត្តុអនុស្សាវរីយ៍ជូនលោកគ្រូបូជាចារ្យ អ៊ួង រៀនជាកិច្ចអប់អរសាទរពិធីបុណ្យណូអែលក្នុងឆ្នាំនេះផងដែរ។ យើងសូមបួងសួងទៅកាន់ព្រះអោយអ្នកទាំងអស់គ្នាទទួលបាននូវសេចក្តីសុខជារៀងរហូត។