To understand more about the rights on child protection, UNICEF has initiated a workshop on “DPAC the celebration and Interfaith workshop of religious leader on child protection” on 16 December 2016 at the Kandal provincial conference room presided by Excellency HIM CHEM, Senior Minister and Minister of Cults and Religion and with the participation of religious leaders in Cambodia who are the chiefs of Department of Cults and Religions in provinces and the children who represent the three major religions; Buddhism, Islam and Christianity. To begin the workshop Mr. Kharul Hafiz, Country Director of Muslim Aid Organization presented the report from previous year’s workshop and he mentioned about core Islamic teachings to protect children from the beginning of pregnancy. After his speech, Excellency Senior Minister talked about the violation against children. He added that some children do not get the nurturing and the rights to have proper education. Nowadays, our nation now in peace and prospering, the government is making efforts to protect the children whose rights were violated. Currently, there are many NGOs that are active on these issues promoting the sector. His Excellency emphasized that he strongly support to organization of thIS workshop to celebrate every year. Then Venerable Sok Buntearn Professor of Philosophy of Sihanouk Raja Buddhist University as a representative of Buddhism pitting that; the core teaching of religion is to urge all people not to use violence against children, who are children today and will become the successors in leading the country in the future.

Mrs. Chan Kanha officer of UNICEF, expressed the view of the social vulnerability of children in Cambodia. She spoke of the statuesque of the violations of the rights of children that take three forms – physical, emotional and sexual abuses. A research demonstrates that the boys are the majority of victims compared to girls. She added that repercussions of the abuse include emotional damage, abnormal behavior, and deprivation of education.

Preventive strategies to be employed:

1 To support parents or guardians to take care of their children

2 To support and solve problems of adolescent children

3 To encourage to all people not commit violence again children

4 To promote the involvement and the role of religious leaders to advocate for the protection of children

5 To implement any relevant laws

 

Mr. Em Thany a staff from World Vision (WV) said ‘… influential religious leaders can prevent violence against children and make a dialogue with people on common issues. Religious leaders can boost the value and dignity of children by mainstreaming religious education programs. Meanwhile, His Excellency Seng Somony, Undersecretary of Ministry of Cults and Religion and also the coordinator of the whole workshop appealed to all religious leaders to raise the issue of children who live in the community on important religious days. Finally, all three major religious leaders committed to prevent domestic violence by educating people according to religious teachings.

 

 

 

ដោយយល់ដឹងច្បាស់ទៅលើសិទ្ធិក្នុងការការពារកុមារ អង្គការ យូនីសេហ្វ បានផ្តួចផ្តើមរៀបចំឡើងសិក្ខាសាលាស្តីពី “ការប្រារព្ធទិវាសកម្មភាពសាសនាដើម្បីកុមារ” នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតេយ្យភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម  រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។ អ្នកដែលបានចូលរួមក្នុងអង្គពិធីនេះមានមេដឹកនាំតំណាងសាសនាប្រធានមន្ទីធម្មការ និង សាសនាទូទាំងខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា និងកុមារតំណាងសាសនាធំៗទាំងបីគឺ ពុទ្ធសាសនា ឥស្លាមសាស និងគ្រិស្តសាសនា បានអញ្ជើញចូលរួមយ៉ាងច្រើនផងដែរ។ ជាកិច្ចចាប់ផ្តើម លោក ខាយរូល ហាហ្វាស់ ជានាយកនៃអង្គការ មូស្លីមអេត បានអាននូវរបាយការណ៍ និងទស្សនៈនៃសាសនាឥស្លាមដែលបានបង្រៀនឲ្យមានការគាំពារកុមារតាំងតែពីក្នុងពោះម្តាយ។ អង្គពិធីបន្ទាប់ជាប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានថ្លែងសុន្ទរកថា “អំពីការរំលោភសិទ្ធិសេរីភាពលើកុមារ” ដែលបញ្ជាក់ថាៈ មានកុមារជាច្រើនត្រូវបានជនទុច្ចរិករំលោភបំពាន  ហើយក៏មានកុមារចំនួនមិនបានទទួលការចិញ្ចឹមបីបាច់ និងទទួលបានការអប់រំត្រឹមត្រូវ។  ដោយសារប្រទេសជាតិយើងមានសន្តិភាព និងមានការរីកចម្រើន រាជរដ្ឋាភិបាលបានកំពុងនឹងខិតខំប្រឹងប្រែងក្នុងការយកចិត្តទុកដាក់លើការការពារសិទ្ធិកុមារដែលត្រូវបានគេរំលោភបំពានសិទ្ធិសេរីភាព។ ដោយបច្ចុប្បន្នមានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលកំពុងមានសកម្មភាពលើវិស័យនេះផងដែរ។ ឯកឧត្តមបានសម្តែងអារម្មណ៍ទៀតថា៖ ខ្ញុំសូមគាំទ្រយ៉ាងមោះមុតនូវការរៀបចំការប្រព្រឹត្តឡើងនូវសិក្ខាសាលាស្តីពី “ការប្រារព្ធទិវាសកម្មភាពសាសនាដើម្បីកុមារ” អោយមានកើតមានឡើងជារៀងរាល់ឆ្នាំ។ បន្ទាប់មកទៀត ព្រះតេណគុណ សុខ ប៊ុនធឿន ព្រឹទ្ធិចារ្យរងផ្នែកទស្សនៈវិជ្ជានៃពុទ្ធិសកលវិទ្យាល័យព្រះសីហនុរាជជាតំណាងនៃព្រះពុទ្ធសាសនាបានមានសង្ឃដីការថា៖ សាសនាណាក៏ដោយបានដាស់តឿនមនុស្សកុំឲ្យប្រើអំពើហិង្សាលើកុមារ ដែលកុមារថ្ងៃនេះនឹងអាចក្លាយជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសនាពេលអនាគត។

 

កម្មវិធីបន្ទាប់អ្នកស្រី ចាន់ កញ្ញា ជាមន្រ្តីនៃអង្គការ យូនីសេហ្វ បានបង្ហាញពីទិដ្ឋភាពពិតនៃការរងគ្រោះរបស់កុមារក្នុងសង្គមកម្ពុជា ដោយបានលើកឡើងថា៖ ការរំលោភសិទ្ធិកុមារក្នុងសង្គមសព្វថ្ងៃមានច្រើនប្រភេទ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។ តាមតួលេខនៃការបំពានលើសិទិ្ធកុមារាមានច្រើនជាងកុមារី ដោយកុមារាងាយទទួលរងគ្រោះជាងកុមារីទៅវិញទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។ អ្នកស្រីបានលើកបន្តទៀតថា ផលប៉ះពាល់ទាំងនេះអាចឲ្យកុមារទាំងអស់រងគ្រោះតាមរយះស្មារតី ឥរិយាបថខុសប្រក្រតី និងកង្វះការអប់រំ។

យុទ្ធសាស្រ្តក្នុងការទប់ស្កាត់គឺ៖

1 គាំទ្រឪពុកម្តាយ ឫអាណាព្យាបាលក្នុងការថែរក្សាកុមារ

2 ជួយគាំទ្រ និងដោះស្រាយបញ្ហារបស់កុមារមានវ័យជំទង់

3 ត្រូវផ្លាស់ប្តូរឥរិយាបថ និងបទដ្ឋានសង្គមដែលលើទឹកចិត្តកុំប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ

4 លើកម្ពស់សេវា និងតួនាទីរបស់មេដឹកនាំសាសនាក្នុងការអំពាវនាវឲ្យមានការការពារកុមារ

5 អនុវត្តច្បាប់ដែលបានចែងមកជាធរមាន

លោកអ៊ឹម ថានីនៃអង្គការ WV មានប្រសាសន៍ថា មេដឹកនាំសាសនាមានឥទ្ធិពលក្នុងការបញ្ឈប់អំពើហិង្សាហើយអាចបង្កើតជាកម្មវិធីសន្ទនាលើបញ្ហាទូទៅ។ មេដឹកនាំសាសនាអាចជម្រុញការឲ្យតម្លៃ និងសេចក្តីថ្លៃថ្នូររបស់កុមារ ដោយបញ្ចូលតាមកម្មវិធីអប់រំបែបសាសនា។ ក្នុងនោះផងដែរ ឯកឧត្តម សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអ្នកសម្របសម្រួលក្នុងសិក្ខាសាលាទាំងមូលបានអំពាវនាវទៅកាន់មេដឹកនាំសាសនាទាំងអស់ឲ្យលើកពីបញ្ហាក្នុងការរំលោភសិទ្ធិលើកុមារជូនទៅកាន់អ្នកដែលរស់នៅក្នុងសហគមន៍តាមថ្ងៃសំខាន់ៗរបស់សាសនានីមួយៗ។ ជាចុងក្រោយមេដឹកនាំសាសនាទាំងបីធំៗ បានផ្តាច់ជ្ញារចិត្តអំពាវនាវកុំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារតាមការអប់រំចិត្តមនុស្សដែលសាសនាបានប្រៀនប្រដៅ។