Posts by Rony Khary

110 of 57 items

អាស៊ានឆ្ពោះទៅកាន់ស្ថេរភាពក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម

by Rony Khary

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំកម្មវិធី «អាស៊ានឆ្ពោះទៅកាន់ស្ថេរភាពក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម» ឬ ASEAN Toward Regional Stability Through Social Media ដែលហៅកាត់ថា​ ​ASEANCon និងបានប្រព្រឹត្តទៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការ កម្ពុជា~កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង០៨:00 ព្រឹក ដល់ ០៤:00 ល្ងាច ដោយមានការអញ្ជើញ ចូលរួមពីសិស្សនិស្សិត មន្រ្តីរាជការ មន្រ្តីអង្គការ អ្នកកាសែតទាំង ក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជាង ៤៧០ នាក់។កម្មវិធីនេះមានគោលបំណងបង្កើតជាវេទិកាសម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមមកពីប្រទេសជាសមាជិកអាស៊ានអាចពិភាក្សានិងចែករំលែកព័ត៌មាន ព្រមទាំង បង្កើនការយល់ដឹង និង ចំណេះដឹងអំពីតួនាទីនៃសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងតំបន់អាស៊ាន។មិនតែប៉ុណ្ណោះកម្មវិធីមានគោលបំណងផ្ដល់ការយល់ដឹងដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ឲ្យមានទំនួលខុសត្រូវទៅលើឥទ្ធិពលដែលពួកគេមាន និង ដើម្បី លើកកម្ពស់សន្ដិភាព សាមគ្គីភាព និង ភាពសុខដុមរមនាតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ASEANCon មានវេទិកាពិភាក្សាចំនួន ២ ដែលមានការចូលរួមពីសាស្រ្តាចារ្យផ្នែកតំបន់អាស៊ាន និង អ្នកជំនាញផ្នែកសារព័ត៌មានជាតិនិងអន្តរជាតិ។ ប្រធានបទពិភាក្សាទីមួយគឺ «ការកសាងសន្តិភាពនិងការទាក់ទង» ដែលបានចូលរួមដោយ លោកបណ្ឌិត នាក់ […]

MDI Writing Competition

by Rony Khary

MDI WRITING COMPETITION MDI is planning to host a writing competition regarding social media and its contribution to peace and stability in the region. Topic: “Social media contribution to peace and stability in the region” Criteria for entering the competition includes: Contestant must be a student (either high school or university) Writing must be contestant […]

Inaugural Ceremony of Hun Sen Kong Taneng High School

by Rony Khary

ព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៨ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំពិធីប្រគល់និងទទួលសមិទ្ធិផល ដែលជាគម្រោងការងារមនុស្សធម៌ទទួលការឧបត្ថម្ភពីសំណាក់ បុគ្គលិក សិស្សានុសិស្ស មាតាបិតាសិស្ស របស់សាលាហ្សាម៉ាន់អន្តរជាតិ តាមរយៈអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា  ហើយកម្មវិធីនេះផងដែរបានប្រព្រឹត្តទៅអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះផងដែរអង្គការក៏បាននូវទទួលមេដៃស្ថាបនាជាតិ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះបានធ្វើឡើងនៅ វិទ្យាល័យកងតាណឹង ភូមិ៨ កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ជំនួយដែលបានផ្ដល់រួមមាន៖ – សាងសង់បន្ទប់ទឹកអនាម័យចំនួន១ ដែលមាន ៣បន្ទប់ – លាបពណ៍បន្ថែមនៅបន្ទប់អនាម័យចាស់ចំនួន ៥ បន្ទប់ – លាបពណ៌បន្ថែម និងជួសជុលនៅអគារសិក្សាចំនួន ១ ដែលមាន ៥ បន្ទប់ – និង […]

Iftar Friendship Dinner with Government Officials

by Rony Khary

កាលពីល្ងាចថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គ បានរៀបចំពិធីពិសារអាហារស្រាយបួសដើម្បីអបអរបុណ្យរ៉ាម៉ាដនរបស់បងប្អូនសាសនិកឥស្លាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអ្នកតំណាងដ៏ខ្ពង់ខ្ពស់នៃ ក្រសួងទាំង២៥នៅក្នុងព្រះរាជាណាចក្រកម្ពុជា។   ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអ្នកតំណាងដ៏ខ្ពង់ខ្ពស់នៃ ក្រសួងទាំង២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សរុប ៥០ រូប បានចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ឺម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា។ ក្នងឱកាសនេះឯកឧត្តម ផ្លោក ផន បានមានប្រសាសន៍កោតសរសើរដោយចំពោះវិទ្យាស្ថានសន្ទនាមេគង្គ ដែលបានសហការយ៉ាងល្អជាមួយក្រុមការងារក្រសួងធម្មការ និងសាសនា រៀបចំពិធីនេះឡើង ក្នុងគោល បំណងដើម្បីកសាងទំនាក់ទំនងរវាងអ្នកមានជំនឿសាសនា រ៉ាម៉ាដន ជាមួយបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផង។ លោក ហាខាន់ អាតាសឺវឺរ […]

Iftar Friendship Dinner with Embassies, Ministries, Private & Public Institutions

by Rony Khary

កាលពីល្ងាចថ្ងៃទី ១២ ខែ​ មិថុនា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គ មានភាពសោមនស្សរីករាយបានរៀបចំពិធីពិសារអាហារស្រាយបួស ដើម្បីអបអរបុណ្យរ៉ាម៉ាដនរបស់បងប្អូនសាសនិកឥស្លាម ជាមួយបណ្តាមេដឹកនាំខ្មែរឥស្លាមនៅក្នុង ជួរ រាជរដ្ឋាភិបាល ព្រឹទ្ធសភា នគរបាល ប៉ូលីស ទាហាន អង្គការ សមាគមន៍ និង មន្ទីរពេទ្យ នានា។ ​ លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានមានប្រសាសន៍ផងដែរថា « ខ្ញុំមានភាពសប្បាយរីករាយ និងកក់ក្តៅណាស់ដែល ប្រទេសកម្ពុជាមានភាពស្វាគមន៍អបអរការគោរពសាសនាផ្សេងៗ ពិសេសក្រោយពីឃើញការប្រារព្ធពិធីអបអរខែរ៉ាម៉ាដន និងពិធីស្រាយបួសរបស់បងប្អូនសាសនិកឥស្លាម ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលនេះសរបង្ហាញពីសិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនាដ៏ពេញលេញនៅក្នុងប្រទេសកម្ពុជា។» គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរពិធីបុណ្យរ៉ាម៉ាដនដែលគៀកជិតដល់ពេលបញ្ចប់ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។​ វិទ្យាស្ថានរៀបចំកម្មវិធីនេះឡើងដោយមានគោលបំណងផ្សាភ្ជាប់ទំនាក់ទំនង ដោយស្រាយបួសជាមួយគ្នាដូចគ្រួសារតែមួយ និងឆ្លៀតក្នុងឱកាសនេះ បង្កើនទំនាក់ទំនង រវាងវិទ្យាស្ថាននានានឹងអង្គការយើងខ្ញុំ។​ កម្មវិធីនេះមានបណ្តាមេដឹកនាំខ្មែរឥស្លាមចូលរួម សរុប ៦៥ នាក់ ដែលក្នុងនោះ បានចូលរួមពិសារអាហារស្រាយបួសរួមគ្នា ស្តាប់ការចែករំលែកស្តីពី ពិធីបុណ្យរ៉ាម៉ាដន និងបានបញ្ចេញមតិថ្លែងអំណរគុណ កោតសសើរសកម្មភាពរបស់អង្គការវិទ្យាស្ថាន សន្ទនាមេគង្គផងដែរ។ […]

Iftar Friendship Dinner with partner ministries and institutions

by Rony Khary

កាលពីល្ងាចថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គ បានរៀបចំពិធីពិសារអាហារស្រាយបួសដើម្បីអបអរបុណ្យរ៉ាម៉ាដន ក៏ដូចជា បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិទស្និទជាមួយ ក្រសួងនិងវិទ្យាស្ថានជាដៃគូ។    កម្មវិធីចូលរួមដោយមន្ត្រីគ្រប់ជាន់ថ្នាក់ជាង ៥០ រូប  ពិសេសជាងនេះទៅទៀត តំណាងក្រសួងនិងវិទ្យាស្ថានជាដៃគូរបស់អង្គការវិទ្យាស្ថានសន្ទនាមេគង្គយើងខ្ញុំ រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការ ព្រមទាំង និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានឡើងមានមតិសំណេះសំណាលដ៏មានតម្លៃពាក់ព័ន្ធនឹងកម្មវិធីនេះ ផងដែរ។ លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានមានប្រសាសន៍ផងដែរថា «នាពេលបច្ចុប្បន្ន ប្រទេសជាច្រើន កំពុងប្រឈមនឹងសង្គ្រាម ការបែកបាក់ ប៉ុន្តែយើងមានសំណាងណាស់ដែលបានរស់នៅក្នុងសង្គមដែលមានថ្នាក់ដឹកនាំ គាំទ្រដល់ ការរួមរស់ដោយសន្តិភាពមិនប្រកាន់ជាតិសាសន៍» ។ សារៈសំខាន់នៃការប្រារព្ធពិធីនេះមានសារៈសំខាន់ណាស់ ទីមួួយ គឺដើម្បីអបអរសាទរពិធីបុណ្យរ៉ាម៉ាដនរបស់បងប្អូនឥស្លាម ដែលនេះបង្ហាញពីសុខសន្តិភាពនិង ការចុះសម្រុងមិនប្រកាន់ជាតិសាសន៍ក្នុងសង្គម និងទីពីរ គឺដើម្បីឆ្លៀតឱកាសពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និង ដៃគូ។ On the evening of 28 […]

Iftar Dinner with Highest Islamic Council of Cambodia (Mufti of Cambodia)

by Rony Khary

កាលពីល្ងាចថ្ងៃទី ២៦ខែ ឧសភា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំពិធីពិសារអាហារស្រាយបួសដើម្បីអបអរបុណ្យរ៉ាម៉ាដនជាមួយ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ កម្មវិធីនេះមានអ្នកចូលរួមចំនួន ៥០ រូប ដែលក្នុងនោះបានចូលរួមពិសារអាហារស្រាយបួស ក៏ដូចជា ធ្វើការថ្វាយបង្គំរួមគ្នាផងដែរ។ ការប្រារព្ធនិងអបអរសាទរនៃប្រពៃណី វប្បធម៌ ដូចដែលបានធ្វើឡើងនេះ សរបញ្ជាក់ពីសុខសន្តិភាពក្នុងសង្គមជាតិយើង ក៏ដូចជាឆ្លុះបង្ហាញពីសេរីភាពក្នុងការគោរពសាសនាក្នុងប្រទេសកម្ពុជាផងដែរ។ On the evening of 26 May 2018, Mekong Dialogue Institute is pleased to organize an Iftar Dinner to celebrate Ramadan with Highest Islamic Council of Cambodia (Mufti of Cambodia). 50 guests from Highest Council For Islamic Religious […]

Iftar Friendship Dinner with H.E Dr. Sos Mousine and Ministry of Cult and Religion staff

by Rony Khary

កាលពីល្ងាចថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយក្រសួងធម្មការនិងសាសនា មានភាពសោមនស រៀបចំពិធីពីសារអាហារស្រាយបួសដើម្បីអបអរបុណ្យរ៉ាម៉ាដនរបស់បងប្អូនឥស្លាមក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សុះ មូស៊ីន។ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា ក្នុងប្រទេសកម្ពុជាមានសាសនាធំៗចំនួន ៣ ក្នុងនោះមាន ព្រះពុទ្ធសាសនា គ្រឹស្តសាសនា និង  សាសនាអ៊ីស្លាម ហើយទោះបីប្រទេសកម្ពុជាយើងប្រកាន់ព្រះពុទ្ធសាសនាជាសាសនារដ្ឋក្តី ប្រជាជនមានសេរីភាពស្មើគ្នាៗក្នុងការគោរពសាសនាផ្សេងៗ។ នេះសរបញ្ជាក់ពី សេរីភាពក្នុងការប្រកាន់សាសនា និង ការមិនរើសអើងក្នុងសង្គមជាតិរបស់យើង។  លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានមានប្រសាសន៍ផងដែរថា «នាពេលបច្ចុប្បន្ន ប្រទេសជាច្រើន កំពុងប្រឈមនឹងសង្គ្រាម ការបែកបាក់ ប៉ុន្តែយើងមានសំណាងណាស់ដែលបានរស់នៅក្នុងសង្គមដែលមានថ្នាក់ដឹកនាំ គាំទ្រដល់ ការរួមរស់ដោយសន្តិភាពមិនប្រកាន់ជាតិសាសន៍» កម្មវិធីនេះមានការចូលរួមពីមន្ត្រីក្រសួងធម្មការនិងសាសនាចំនួន ៥ ៥ រូប ដែលក្នុងនោះ បានចូលរួមពិសារអាហារស្រាយបួសរួមគ្នា និងពិភាក្សាពី កិច្ចសន្ទនាអន្តរសាសនា ដែលជាស្ពានទំនាក់ទំនងឆ្ពោះទៅកាន់សង្គមប្រកបដោយសន្តិភាព និង ភាពសុខដុមរមនារវាងអ្នកកាន់សាសនាផ្សេងៗគ្នា។   On the […]

Iftar Friendship Dinner with academicians and religious community

by Rony Khary

  កាលពីល្ងាចថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គ មានភាពសោមនស្សរីករាយបានរៀបចំពិធីពិសារអាហារស្រាយបួស ដើម្បីអបអរបុណ្យរ៉ាម៉ាដនរបស់បងប្អូនឥស្លាម ជាមួយ ក្រុមនិស្សិត សាស្រ្តាចារ្យ និងអង្គការជាដៃគូនានា។ លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានមានប្រសាសន៍ផងដែរថា «នាពេលបច្ចុប្បន្ន ប្រទេសជាច្រើន កំពុងប្រឈមនឹងសង្គ្រាម ការបែកបាក់ ប៉ុន្តែយើងមានសំណាងណាស់ដែលបានរស់នៅក្នុងសង្គមដែលមានថ្នាក់ដឹកនាំ គាំទ្រដល់ ការរួមរស់ដោយសន្តិភាពមិនប្រកាន់ជាតិសាសន៍» កម្មវិធីនេះមានអ្នកចូលរួមមកពីតំណាងអង្គការនានាសរុប ៥០ នាក់ ដែលក្នុងនោះ បានចូលរួមពិសារអាហារស្រាយបួសរួមគ្នា ស្តាប់ការចែករំលែកស្តីពី ពិធីបុណ្យរ៉ាម៉ាដន របស់បងប្អូនសាសនាឥស្លាម និងបានបញ្ចេញមតិពាក់ព័ន្ធនឹងកម្មវិធីផងដែរ។   On 17 May 2018, Mekong Dialogue Institute welcomed 50  youth groups, lecturers, academicians and religious community to have […]

Soft Skills Panel Discussion – May 19, 2018

by Rony Khary

កាលពីថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១៨ វិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំវេទិកាពិភាក្សា «សីលធម៌ស្នូលសម្រាប់ការងារនិងសង្គម» ប្រកបដោយផ្លែផ្កា។ កម្មវិធីនេះជាវេទិកាចែករំលែកចំណេះដឹងដល់សិស្ស-និស្សិតដែលបានចូលរួមលើ សីលធម៌ចាំបាច់នៅកន្លែងការងារ សង្គម ក៏ដូចជាគន្លឹះនិងវិធីសាស្រ្តក្នុងការទំនាក់ទំនងប្រកបដោយជោគជ័យ។ On May 19, 2018, Mekong Dialogue Institute organized a fruitful panel discussion on the topic of “Essential Social & Business Etiquette”. This program helped educate and raise awareness among Cambodian youth on social and business etiquette, creating a great impression and professional interaction […]