Posts by Rony Khary

1120 of 57 items

World Interfaith Harmony Week

by Rony Khary

ទិវាសប្តាហ៏សុខដុមនីយកម្មអន្តរជំនឿ-សាសនាពិភពលោក ទិវាសប្តាហ៏សុខដុមនីយកម្មអន្តរជំនឿ-សាសនាពិភពលោក នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ សហការជាមួយអង្គការ Danmission និង ក្រសួងធម្មការ និងសាសនា បានរៀបចំទិវាសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ-សាសនាពិភពលោក លើប្រធានបទ៖ សន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍នៅឯសណ្ធាគារ LA VARENNE ។ កម្មវិធីនេះមានបំណងលើកកម្ពស់វិស័យសន្តិភាព និងដើម្បីបង្កើននូវការស្គាល់ពីគ្នាទៅវិញទៅមកឱ្យបានច្បាស់ជាមួយអ្នកប្រកាន់គោលជំនឿ និងវប្បធម៌ផ្សេងៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា។ World Interfaith Harmony Week On 27 February 2018 Mekong Dialogue Institute co-organized with Danmission in cooperation with Ministry of Cults and Religion and other interfaith organizations celebrated the World Interfaith Harmony Week on […]

Interfaith Dialogue Workshop

by Rony Khary

នាថ្ងៃ៨រោច ខែមិគសិរ ឆ្នាំរកា ពន្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅឯសណ្ឋាគារវ៉ៃគោ នៃក្រុងស្វាយរៀង ក្រសួងធម្មការ និងសាសនា រួមជាមួយនឹង អង្គការវិទ្យាស្ថានសន្ទនាមេគង្គ អង្គការDanmission អង្គការ Felm Cambodia បានរៀបចំសិក្ខាសាលា កិច្ចសន្ទនាអន្តរសាសនា ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីឱ្យជីវិត និងសហគមន៍របស់យើងគ្មានគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ សិក្ខាសាលានេះដែរ មានបំណងចង់ឱ្យបណ្តាលមេដឹកនាំសាសនាទាំងអស់ចូលរួមអប់រំដល់សហគមន៍របស់ខ្លួនកុំឱ្យការប្រើប្រាស់គ្រឿងញៀន និងជួយផ្សព្វផ្សាយលើវិស័យសន្តិភាពរវាងសាសនា និងសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជា។ On Monday 11 December 2017, Ministry of Cult and Religion cooperated with Mekong Dialogue Institute, Danmission, Felm Cambodia and EFC has initiated an​ […]

Courtesy Visit to the Minister of Rural Development

by Rony Khary

នាព្រឹកថ្ងៃពុធ ០៥ កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាឱ្យ លោក ហាកាន់ អាតាសឺវ័រ នាយកប្រតិបត្តិ នៃវិទ្យាស្ថានសន្ទនាមេគង្គចូលជួបសម្តែងការគួរសមដើម្បីរឹតបន្តឹងនូវចំណងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតជាមួយនឹងក្រសួង។គួរបញ្ចាក់ផងដែរថាវិទ្យាស្ថានសន្ទនាមេគង្គ បាន​សហការជាមួយនឹងក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនឆ្នាំមកហើយ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថែមទៀតថា “យើងចង់ឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងនិងអង្គការនាមពេលអនាគត។ ​ On December 21, 2017, H.E. Ouk Rabun, Minister of Rural Development, allowed Mr. Hakan Atasever, President of Mekong Dialogue Institute, for a courtesy visit to […]

Courtesy Visit to the Minister of Cult and Religion

by Rony Khary

នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ លោកហាកាន់ អាតាសឺវ័ នាយកប្រតិបត្តិនៃអង្គការវិទ្យាស្ថានសន្ទនាមេគង្គ មានកេត្តិយសធ្វើការចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តមហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងគោលបំណងចង់ឱ្យមានការសហប្រតិបត្តិយ៉ាងស្អិតរមួតនៃចំណងមិត្តភាពរវាងអង្គការសន្ទនាមេគង្គ នឹងក្រសួងធម្មការ និងសាសនា។ On December 20, 2017, Mr. Hakan Atasever, The President of Mekong Dialogue Institute made a courtesy visit to H.E. Him Chhem, Senior Minister and Minister of Cult and Religion. The fruitful and memorable visit aims to strengthen the relationship between Mekong […]

Interfaith Dialogue

by Rony Khary

On December 22, 2017, Mekong Dialogue Institute warmly welcomed a group from Catholic Church of Cambodia to deliver wishes for Merry Christmas. While having lunch together, there was a fruitful discussion and sharing environment which made a meaningful dialogue about interfaith and peace-building topics in Cambodian society. We wish you Merry Christmas and Happy New […]

MDI Talks – “Technology Makes Business”

by Rony Khary

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៧ វិទ្យាស្ថានសន្ទនាមេគង្គបានរៀបចំកម្មវិធី MDI TALK ក្រោមប្រធានបទ  ” Technology Makes Business ”  ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ១:៣០ ដល់ ម៉ោង ៤:០០ រសៀល នៅសាលអាគារអាយខន ដែលមានវត្តមានរបស់លោក សុខ សុភមង្គល ស្ថាបនិក និង នាយកប្រតិបត្តិនៃក្រុមហ៊ុនពត៌មានវិទ្យា Codingate និង ជាម្ចាស់ជ័យលាភីសហគ្រិនវ័យក្មេងឆ្នើមកម្ពុជាផ្នែក បច្ចេកវិទ្យាក្នុងឆ្នាំ ២០១៦ ចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធី ។ កម្មវិធី MDI TALK ខែនេះ គឺផ្តោតសំខាន់ទៅលើ បច្ចេកវិទ្យា និងអាជីវកម្ម ដោយមានការចូលរួមពីសំណាក់និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា។  គោលបំណងនៃកម្មវិធីនេះ ដើម្បីឱ្យអ្នកចូលរួមទទួលបានយុទ្ធសាស្ត្រផ្សេងៗ សម្រាប់ការធ្វើ និងអភិវឌ្ឍន៍ នៃអាជីវកម្មផ្នែកបច្ចេកវិទ្យា។   On the afternoon of December 23, 2017, Mekong […]

Signing Ceremony of the Memorandum of Understanding between Mekong Dialogue Institute and Ministry of Justice

by Rony Khary

នាព្រឹកថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៧  លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ តំណាងវិទ្យាស្ថានសន្ទនាមេគង្គ និង ឯកឧត្តម តាន់ហ៊ាង ដាវណ្ណ​ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៍ តំណាងក្រសួងយុត្តិធម៍ បានចុះអនុស្សារណៈយោគយល់គ្នា ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង្គ វង្ស វដ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ​នៅទីស្តីការក្រសួង។ អនុស្សារណៈយោគយល់គ្នានេះធ្វើឡើងដើម្បីរឹតបន្តឹងចំណងមិត្តភាពនិងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយសមិទ្ធផលនាថ្ងៃអនាគត ព្រមទាំងផ្តោតលើការផ្តល់ជូនវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសនិងជំនាញកុំព្យូទ័រដល់មន្ត្រីក្រសួងយុត្តិធម៍ដើម្បីបង្កើនសមត្ថភាពការងារកាន់តែប្រសើរជាងមុនថែមទៀត។ គួរបញ្ជាក់ផងដែរថា កន្លងមក វិទ្យាស្ថានសន្ទនាមេគង្គ ធ្លាប់បានផ្តល់វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសកំរឹតខ្ពស់ និង ជំនាញកុំព្យូទ័រកំរឹតមូលដ្ឋាន ដល់មន្រ្តីក្រសួងយុត្តិធម៍ ៣៣ រូបរួមមកហើយ។ វិទ្យាស្ថានសន្ទនាមេគង្គ នឹងព្យាយាមបន្តផ្តល់ជូនវគ្គបណ្តុះបណ្តាលជំនាញភាសាអង់គ្លេសនិងកុំព្យូទ័រ ទៅតាមសមត្ថភាពរបស់ខ្លួន ព្រមទាំងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឲ្យកាន់ល្អប្រសើរជាងមុនថែមទៀត។ December 27, 2017, marks a historic day […]

A Study Tour to Tuol Sleng Genocide Museum in cooperation with the Tuol Sleng Genocide Museum Management (Nov. 25, 2017)

by Rony Khary

នាថ្ងៃទី២៥ ខែវិច្ឆិ្កកា ឆ្នាំ២០១៧ វិទ្យាស្ថានសន្ទនាមេគង្គបានធ្វើដំណើរទស្សនៈកិច្ចសិក្សានៅឯសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងក្រោមការជ្រោមជ្រែង និងសហការពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ដោយក្នុងនោះមានសិស្សានុសិស្ស និងនិស្សិតមកពីបណ្តាវិទ្យាល័យ និង សាកលវិទ្យាល័យចំនួន ៥០អង្គ/នាក់។ ក្នុងដំណើរទស្សនកិច្ចសិក្សាមានសកម្មភាពផ្សេងជាច្រើន ដូចជា៖ បទបង្ហាញក្រោមប្រធានបទ «មានសន្តិភាព មានការអភិវឌ្ឍន៍» ការបញ្ចាំងភាពយន្តឯកសារ «គ្រាប់អង្គរ » និងការទស្សនាពិព័រណ៍របស់ កុមារអង្គការ ។ល៕ គោលបំណងនៃដំណើរទស្សនៈកិច្ចសិក្សានេះ គឺចង់បង្ហាញ និងដាស់រំលឹកឲ្យកូនខ្មែរទាំងអស់យល់ដឹងកាន់តែច្បាស់ ពីប្រវត្តិសាស្រ្តខ្មែរ ក្នុងរបប ៣ឆ្នាំ ៨ខែ២០ថ្ងៃ (របបកម្ពុជាប្រជាធិបតេយ្យ) នៃក្នុងការកសាងសន្តិភាព និង ការអភិវឌ្ឍន៍ ហើយចង់ជំរុញនិងលើកទឹកចិត្តអ្នកចូលរួម ឱ្យមានចម្ងល់ទាក់ទងនឹងដំណើរទស្សនៈកិច្ច ហើយចង់បង្កើតឱ្យមានវប្បធម៌សន្ទនារវាងគ្នា និងគ្នា។ On November 25, 2017, Mekong Dialogue Institute has organized A Study Tour to Tuol Sleng Genocide Museum in […]

វិទ្យាស្ថានសន្ទនាមេគង្គ (MDI) ចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ស.ស.ស.ក

by Rony Khary

វិទ្យាស្ថានសន្ទនាមេគង្គ (MDI) ចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ស.ស.ស.ក នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ នៅឯទីស្នាក់ការស.ស.ស.ក រាជធានីភ្នំពេញ វិទ្យាស្ថានសន្ទនាមេគង្គ (MDI) និង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងនោះ  វិទ្យាស្ថានសន្ទនាមេគង្គ MDI នឹងជួយបណ្តុះបណ្តាលភាសារអង់គ្លេស ដោយឥតគិតថ្លៃ ដល់អ្នកសារព័ត៌មានកម្ពុជា និង ផ្តល់ជាកន្លែងសំរាប់ បណ្តុះបណ្តាលផងដែរ។ ភាគីទាំងពីរបានប្តេជ្ញាក្នុងការជួយគ្នា ទៅវិញទៅមក លើការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងនានា នៅថ្ងៃអនាគត។ លោក Hakan Atasever នាយកប្រតិបត្តិនៃវិទ្យាស្ថានសន្ទនាមេគង្គ មានប្រសាសន៏ថា វិទ្យាស្ថានសន្ទនាមេគង្គចុះអនុស្សារណៈយោគយល់គ្នាជាមួយ  ស.ស.ស.ក ដោយសារ ស.ស.ស.ក ជាស្ថាប័នទទួលស្គាល់ដោយរដ្ឋ និងមានសក្តានុពលខ្ពស់។ លើសពីនេះ វិទ្យាស្ថានសន្ទនារមេគង្គប្តេជ្ញាគាំទ្រដល់កិច្ចសហប្រតិបត្តិការដើម្បីជួយគ្នាទៅវិញទៅមក។ ចំណែក លោក ហ៊ុន វណ្ណៈ ប្រធាន ស.ស.ស.ក វិញ បានលើកឡើងថា ថ្វីត្បិតភាសាខ្មែរ ជាភាសាជាតិមានសារៈសំខាន់ក៏ពិតមែន ភាសាអង់គ្លេស ដែលជាភាសាអន្តរជាតិក៏មាន តួនាទីសំខាន់ដែរ […]