នាព្រឹកថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៧  លោក ហាខាន់ អាតាសឺវ័រ ប្រធានប្រតិបត្តិ តំណាងវិទ្យាស្ថានសន្ទនាមេគង្គ និង ឯកឧត្តម តាន់ហ៊ាង ដាវណ្ណ​ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៍ តំណាងក្រសួងយុត្តិធម៍ បានចុះអនុស្សារណៈយោគយល់គ្នា ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង្គ វង្ស វដ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ​នៅទីស្តីការក្រសួង។

អនុស្សារណៈយោគយល់គ្នានេះធ្វើឡើងដើម្បីរឹតបន្តឹងចំណងមិត្តភាពនិងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយសមិទ្ធផលនាថ្ងៃអនាគត ព្រមទាំងផ្តោតលើការផ្តល់ជូនវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសនិងជំនាញកុំព្យូទ័រដល់មន្ត្រីក្រសួងយុត្តិធម៍ដើម្បីបង្កើនសមត្ថភាពការងារកាន់តែប្រសើរជាងមុនថែមទៀត។ គួរបញ្ជាក់ផងដែរថា កន្លងមក វិទ្យាស្ថានសន្ទនាមេគង្គ ធ្លាប់បានផ្តល់វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសកំរឹតខ្ពស់ និង ជំនាញកុំព្យូទ័រកំរឹតមូលដ្ឋាន ដល់មន្រ្តីក្រសួងយុត្តិធម៍ ៣៣ រូបរួមមកហើយ។

វិទ្យាស្ថានសន្ទនាមេគង្គ នឹងព្យាយាមបន្តផ្តល់ជូនវគ្គបណ្តុះបណ្តាលជំនាញភាសាអង់គ្លេសនិងកុំព្យូទ័រ ទៅតាមសមត្ថភាពរបស់ខ្លួន ព្រមទាំងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឲ្យកាន់ល្អប្រសើរជាងមុនថែមទៀត។

December 27, 2017, marks a historic day that Mekong Dialogue Institute and Ministry of Justice signed a Memorandum of Understanding presided by H.E. Ang Vong Vathana, Minister of Justice.

MoU between the two parties was signed by Mr. Hakan Atasever, Executive President of MDI and H.E Tanheang Davann, Director General of Justice Development at Ministry of Justice.

This MoU seeks to strengthen existing bond and implant future fruitful and beneficial cooperation between the two institutions. Also, this MoU also focuses on providing English and computer training for ministry officials. So far, MDI has granted English intermediate level and Computer beginner level to 33 officers from Ministry of Justice. MDI is dedicated to providing such training for the Ministry to the best of our ability.