Posts tagged with ‘Water Well’

2 Items

ពិធីប្រគល់អណ្តូងទឹកស្នប់ជូនប្រជាពលរដ្ឋប្រើប្រាស់

by Amir Mizan

[English below] ថ្ងៃ ចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា​​ ឆ្នាំ២០១៨​​ អង្គការវិទ្យាស្ថានសន្ទនាមេគង្គបានចូលរួមចំណែកផ្តល់នូវអណ្តូងទឹកស្នប់ចំនួន ២ និងបានចូលរួមសម្ភោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)ឯកឧត្តម ម៉ាន់ ឈឿន លេខាធិការ និងលោកជំទាវ មុំ សណ្តាប់ សមាជិក ដោយមានការចូលរួមពីអភិបាលរងខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ អាជ្ញាធរ ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ កម្មវិធីនេះផងដែរបានប្រព្រឹត្តិទៅពីរពេល៖ *ទីតាំងទី ១ ពេលព្រឹកម៉ោង ៨:៣០ នៅសាលាបុណ្យ ភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ *ទីតាំងទី ២ ពេលរសៀលម៉ោង ១៤:៣០ នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង អន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ […]

អណ្តូងស្នប់ចំនួន ៤ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងខេត្តស្វាយរៀង

by Chanmony

កាលពីថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៧ កន្លងទៅ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងស្នប់ចំនួន ៤ ដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងជាជំនួយឧបត្ថម្ភរបស់អង្គការ Australian Relief Organization ហៅកាត់ថា ARO ។ នាឱកាសនោះ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍លើកឡើងពីអត្ថប្រយោជន៍នៃអណ្តូងទាំង ៤ ក្នុងការផ្តល់ទឹកសម្រាប់ប្រើប្រាស់ទាំងរដូវប្រាំង និងរដូវវស្សា។ ឯកឧត្តមបានបន្តថា៖ “ ចាប់ពីពេលនេះតទៅអណ្ដូងទឹកទាំងអស់នេះគឺអាចប្រើប្រាស់បានគ្រប់រដូវ”។ ចំណុចកាន់តែពិសេសទៀតនោះគឺទឹកដែលចេញពីអណ្តូងទាំង ៤ សុទ្ធតែអាចទទួលទានភ្លាមៗបានដោយមិនចាំបាច់ឆ្លងកាត់ការដាំទឹកឲពុះក្រោមការអនុញ្ញាតរបស់នាយកដ្ឋានចំណីអាហារ និងសារធាតុគីមី។ នៅក្នុងកម្មវិធីនោះដែរ ក៏មានវត្តមាន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលខេត្តស្វាយរៀង និងប្រជាជនប្រមាណ ៥០០ នាក់ផ្សេងទៀតចូលរួមធ្វើជាសក្ខីជន។ លោក ហាខាន់ អាតាសឺវ័រ នាយកប្រតិបត្តិអង្គការវិទ្យាស្ថានសន្ទនាមេគង្គក៏បានមានប្រសាសន៍ផងដែរថា ៖ “ លុះណាប្រជាពលរដ្ឋនៅត្រូវការជំនួយពីយើង យើងនឹងជួយពួកគេដោយគ្មានការស្ទាក់ស្ទើរគ្រប់កាលៈទេសៈទាំងអស់”។ គួរបញ្ជាក់ថា អណ្តូងទាំង […]