Unit logo (1)                                                                                                                       About the Unit

Youth & Women Unit is one among the 7 other units at Mekong Dialogue Institute (MDI). In parallel with MDI’s mission, we engage the culture of dialogue in every of our activities. However, we are not by any means limited to MDI’s mission. In particular, our unit believes in the potential of young generations and women in fulfilling the gaps in our society. We highly encourage and believe that youngsters as well as women, whom are believed to be less competent than they truly are, are the pillars of their society’s and the world’s future. They can do so through engaging themselves in social activities in which they can both develop themselves as a person and as a productive citizen. We as a unit and an institute try to help them doing so through the activities we organize including friendship dinners, tree planting programs, cultural leadership program, environmental projects and so on.

                                                                                                                       អំពីដេប៉ាតឺម៉ង់

ដេប៉ាតឺម៉ង់ទទួលបន្ទុកយុវជននិងស្ត្រី គឺជាដេប៉ាតឺម៉ង់មួយក្នុងចំណោមដេប៉ាតឺម៉ង់ទំាង៧របស់វិទ្យាស្ថានសន្ទនា មេគង្គ(MDI)។ ស្របជាមួយនឹងបេសកកម្មរបស់វិទ្យាស្ថាន យើងបានចូលរួមផ្សារភ្ជាប់វប្បធម៌សន្ទនានៅក្នុងគ្រប់ សកម្មភាព របស់យើង។ ទោះជាយ៉ាងណា សកម្មភាពរបស់យើងមិនត្រូវបានកំណត់ព្រំដែនតែត្រឹមបេសកកម្ម របស់ វិទ្យាស្ថាននោះទេ។ ដោយជាក់លាក់ ដេប៉ាតឺម៉ង់ របស់យើង មានជំនឿទៅលើមនុស្សជំនាន់ក្រោយនិងស្ត្រី ក្នុងការបំពេញ ចន្លោះប្រហោងនៅក្នុង សង្គមរបស់យើង។ យើងលើកទឹកចិត្តនិងជឿជាក់យ៉ាងខ្លាំង ចំពោះយុវជនក៏ដូចជាស្ត្រី ដែលភាគច្រើនគេតែងយល់ថា ពួកគេមានសមត្ថភាពតិចជាងសមត្ថភាពពិតប្រាកដរបស់ពួកគេ ក្នុងការធ្វើជាសសរទ្រូងរបស់សង្គម ពួកគេនិងអនាគត ពិភពលោកផងដែរ។ ពួកគេអាចធ្វើដូច្នេះបានតាមរយៈការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ដែលអាចធ្វើឱ្យពួកគេ អភិវឌ្ឍខ្លួនឯងទាំងជាមនុស្សនិងជាពលរដ្ឋដែលសកម្ម។ ក្នុងនាមជាដេប៉ាតឺម៉ង់ និងស្ថាប័នមួយ យើងព្យាយាមជំរុញពួកគេ ធ្វើដូច្នេះតាមរយៈសកម្មភាពដែលយើងរៀបចំដែលរួមមាន អាហារមិត្តភាពពេលល្ងាច កម្មវិធីដាំដើមឈើ កម្មវិធីភាពជាអ្នកដឹកនាំផ្នែកវប្បធម៌ គម្រោងបរិស្ថាន។ល។